បណ្ដាសហគ្រាសដែលត្រូវបានលើកតម្កើងក្នុងពិធីនេះ (រូបថត៖ laodong.vn) |
គណៈចាត់តាំងបានលើកតម្កើងសហគ្រាសចំនួន៧៤ ជាគំរូក្នុងការយក មនុស្សជាគោល ជាកម្លាំងចលករអភិវឌ្ឍន៍នៃសហគ្រាស។ លោក Bui Van Cuong ប្រធានអគ្គសម្ព័ន្ធពលកម្មវៀតណាមបានឲ្យដឹងថា៖
“តារាងរាបចំណាត់ថ្នាក់សហគ្រាសដើម្បីពលករ ត្រូវបានវាយតំលៃដោយ ឈរលើក្រុមស្តង់ដារដ៏ច្បាស់លាស់ ស្ដីពីការប្រើប្រាស់និងប្រព្រឹត្តកម្មពលករ របស់សហគ្រាសលើវិស័យជាច្រើនដូចជាចំណូល ការបណ្ដុះបណ្ដាល បរិយាកាសធ្វើការ សកម្មភាពបំប៉នរាងកាយនិងស្មារតីផ្សេងៗទៀត”។
កម្មវិធីលើកតម្កើង “សហគ្រាសដើម្បីពលករ” គឺសំដៅលើកកំពស់ការយល់ ដឹងរបស់សង្គមអំពីការថែទាំឲ្យប្រភពកម្លាំងថ្លៃថ្នូរបំផុតនោះគឺមនុស្ស៕