តំណាងគណៈចាត់តាំងប្រគល់ប៏ណ្ណសរសើរចំពោះសិស្សានុសិស្សនិងនិស្សិតទទួលបានស្នាដៃល្អក្នុងការសិក្សា (រូបថតៈ giaoduc.net) |
ថ្លែងក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានអះអាងថាតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំមានសារៈសំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារជាតិនិងសន្តិសុខរបស់ប្រទេសជាតិ។ ។ បក្សនិងរដ្ឋជានិច្ចកាលបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ អប់រំនិងបណ្តុះបណ្តាលនៅតំបន់ជន ជាតិភាគតិច។ ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអញ្ជើញលើកឡើង ថា៖ “រដ្ឋាភិបាលនិងអង្គការមហាជនបន្តយកចិត្តទុកដាក់ទាំងខាងសម្ភារៈ និងខាងស្មារតី។ លើកទឹកចិត្តដល់អង្គភាពអាជីវកម្ម អ្នកជួយឧបត្ថម្ភធ្វើការជាមួយសាលារៀន ក្រុមគ្រួសារ ដើម្បី ជួយទ្រទ្រង់បង្កើតលក្ខខណ្ឌល្អបំផុតសំរាប់កុមារនិងអភិវឌ្ឍន៍ការអប់រំនិងបណ្តុះបណ្តាលសម្រាប់ជនជាតិភាគតិច។ ដើម្បីធ្វើឱ្យបានល្អនោះស្ថាប័នរដ្ឋនិងសហគមន៍ត្រូវការសម្របសម្រួលបង្កើតកម្មវិធីបណ្តុះបណ្តាលណែនាំឲ្យរៀបចំផលិតកម្មនិងបង្កើតការងារធ្វើដើម្បីលើកទឹកចិត្តដល់ជនជាតិភាគតិច ឱ្យចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន”។
សិស្សានុសិស្សនិងនិស្សិតជាជនជាតិភាគតិចចំនួន ១៦៦ នាក់ត្រូវបានលើកតម្កើង នាពេលនេះ សុទ្ធតែជាសិស្សានុសិស្សនិងនិស្សិតទទួលបានលទ្ធផលល្អជាទូទៅក្នុងការរៀនសូត្រនិងបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ផងដែរ៕