នាព្រឹកថ្ងៃទី ៩ តុលា ទីក្រុងហាណូយបានរៀបចំសន្និសីទលើកតម្កើងគំរូជឿន លឿន “មនុស្សល្អ ការងារល្អ”; “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៣ និងបំផុសចលនា ប្រឡងប្រណាំងឆ្ពោះទៅការរំលឹកខួបលើកទី ៧០ ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤)។
ខ្សែប្រយុទ្ធ Pham Hai Yen ត្រូវបានលើកតម្កើងជា “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៣។ |
គំរូដែលត្រូវបានលើកតម្កើងគឺជាបុគ្គលដែលមានដំណើរការលះបង់យ៉ាងខ្ជាប់ខ្ជួន ទទួលស្គាល់ដោយសមិទ្ធិផលលេចធ្លោ រួមចំណែកក្នុងការអភិវឌ្ឍន៍រដ្ឋធានីគ្រប់ជ្រុងជ្រោយ។ ឧទាហរណ៍គឺខ្សែប្រយុទ្ធស្រី Pham Hai Yen ដែលមានការរួមចំណែកឆ្នើមៗ ជាច្រើនសម្រាប់ក្រុមបាល់ទាត់នារីហាណូយ និងក្រុមបាល់ទាត់នារីជម្រើសជាតិ។ ខ្សែប្រយុទ្ធ Pham Hai Yen បានចែករំលែកថា៖
“នៅពេលដែលទទួលបានកិត្តិនាមជាពលរដ្ឋរដ្ឋធានីឆ្នើម នាងខ្ញុំមានអារម្មណ៍ថា មានកិត្តិយស និងមោទនៈភាពខ្លាំងណាស់ ពីព្រោះការរួមចំណែករបស់នាងខ្ញុំចំពោះ កីឡាហាណូយត្រូវបានទទួលស្គាល់ ហើយទទួលបានលទ្ធផលដ៏សក្តិសម។ នាងខ្ញុំ គិតថានៅពេលអនាគត ត្រូវតែធ្វើជាគំរូបន្ថែមទៀតក្នុងការហ្វឹកហាត់ ក៏ដូចជាការ ប្រកួត បង្កើតកម្លាំងចលករសម្រាប់ជំនាន់វ័យក្មេងយកតម្រាប់តាម ដើម្បីឲ្យកីឡា ហាណូយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕