លើកតម្កើងផលិតផល-សេវាកម្មទាំង១០០របស់វៀតណាមឆ្នាំ២០២០

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំនេះ លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃនិងបោះឆ្នោតជ្រើសរើស បានផ្ដោតទៅលើផលិតផល-សេវាកម្មនានា ដែលបានជំនះពុះពារលើការ លំបាកឧបសគ្គបណ្ដាលមកពីវិបត្តិ Covid-19 ដើម្បីស្វែងរកឱកាសថ្មី នាំមក នូវបទពិសោធន៍ល្អជូនអតិថិជន ហើយទទួលបានការពេញនិយមនិងវាយ តម្លៃខ្ពស់ពីអតិថិជន។
លើកតម្កើងផលិតផល-សេវាកម្មទាំង១០០របស់វៀតណាមឆ្នាំ២០២០ - ảnh 1 ទិដ្ឋភាពនៃពិធីលើកតម្កើងផលិតផល-សេវាកម្មទាំង១០០ របស់វៀតណាមឆ្នាំ២០២០។

ទស្សនាវដ្ដី សេដ្ឋកិច្ចវៀតណាម (VnEconomy) ទើបនឹងបានរៀបចំ វេទិកាប្រើប្រាស់ទំនិញវៀតណាមនិងពិធីប្រកាស-លើកតម្កើង ផលិតផល-សេវាកម្មល្អបំផុតទាំង១០០ ជ្រើសរើសដោយអតិថិជនឆ្នាំ ២០២០។

ក្នុងឆ្នាំនេះ លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃនិងបោះឆ្នោតជ្រើសរើស បានផ្ដោតទៅលើផលិតផល-សេវាកម្មនានា ដែលបានជំនះពុះពារលើការ លំបាកឧបសគ្គបណ្ដាលមកពីវិបត្តិ Covid-19 ដើម្បីស្វែងរកឱកាសថ្មី នាំមក នូវបទពិសោធន៍ល្អជូនអតិថិជន ហើយទទួលបានការពេញនិយមនិងវាយ តម្លៃខ្ពស់ពីអតិថិជន។ ក្រៅពីនោះ ផលិតផល សេវាកម្ម នានាដែលមាន ដំណើរការផ្ទេរប្ដូរឌីជីថល និងការទូទាត់លែងប្រើសាច់ប្រាក់ប្រកបដោយ ប្រសិទ្ធភាព ក៏ទទួលបានការលើកសរសើរផងដែរ៕

ប្រតិកម្មទៅវិញ