លើកតម្កើងបណ្ដាគំរូឆ្នើមក្នុងបុព្វហេតុអប់រំ

Chia sẻ
(VOVWORLD) -នាថ្ងៃទី២០វិច្ឆិកា ក្នុងឱកាសរំលឹកខួនអនុស្សាវរីយ៍លើកទី៣៥ទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០វិច្ឆិកាឆ្នាំ ១៩៨២-ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៧) ទីក្រុងហាណូយបានរៀបចំពិធីប្រគល់កិត្តិនាមគ្រូបង្រៀនប្រជាជន គ្រូបង្រៀន ឆ្នើម ឆ្នាំ ២០១៧ ជូនចំពោះគ្រូបង្រៀនចំនួន២២រូបរបស់រដ្ឋធានី។
លើកតម្កើងបណ្ដាគំរូឆ្នើមក្នុងបុព្វហេតុអប់រំ - ảnh 1 លើកតម្កើងបណ្ដាគំរូឆ្នើមក្នុងបុព្វហេតុអប់រំ

នាថ្ងៃទី២០វិច្ឆិកា ក្នុងឱកាសរំលឹកខួនអនុស្សាវរីយ៍លើកទី៣៥ទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០វិច្ឆិកាឆ្នាំ ១៩៨២-ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៧) ទីក្រុងហាណូយបានរៀបចំពិធីប្រគល់កិត្តិនាមគ្រូបង្រៀនប្រជាជន គ្រូបង្រៀន ឆ្នើម ឆ្នាំ ២០១៧ ជូនចំពោះគ្រូបង្រៀនចំនួន២២រូបរបស់រដ្ឋធានី។ ថ្លែងមតិនៅទីនេះ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកគ្រូ អ្នកគ្រូ ចំពោះផ្នែកអប់រំរដ្ឋធានី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោក Nguyen Duc Chung មានគោលបំណងថា៖ បណ្ដាលោកគ្រូ អ្នកគ្រូ បន្តពង្រីកប្រពៃណី ជំរុញផ្នែកអប់រំរដ្ឋធានីឡើងកំរិតថ្មី បណ្ដុះបណ្ដាលជំនាន់សិស្សានុសិស្សឆ្នើម ក្លាយទៅជាប្រជាពលរដ្ឋមានប្រយោជន៍ចំពោះរដ្ឋធានី និងប្រទេសជាតិ។

          នាយប់ថ្ងៃទី២០វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីលើកតម្កើង”គ្រូបង្រៀនវ័យក្មេង ទីក្រុង ហូជីមិញ” ឆ្នាំ២០១៧។ 

          នាថ្ងៃដដែល មន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត Hoa Binh បានរៀបចំពិធីប្រគល់កិត្តិនាមគ្រូបង្រៀនឆ្នើម  លើកទី៤ ឆ្នាំ ២០១៧ សំរាប់គ្រូបង្រៀនចំនួន៧រូប៕

ប្រតិកម្មទៅវិញ