លើកតម្កើងធុរកិច្ច​​ច្នៃប្រឌិតនិងធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ កាសែតវិនិយោគ (baodautu.vn) បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវធុរកិច្ចវៀតណាម (Viet Research) រៀបចំពិធីប្រកាសបញ្ជី Top៥០ ធុរកិច្ចច្នៃប្រឌិតនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាមឆ្នាំ ២០២៣ (VIE៥០) និង Top ១០ ធុរកិច្ចច្នៃប្រឌិតនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗនៃឆ្នាំ២០២៣(VIE១០)។
លើកតម្កើងធុរកិច្ច​​ច្នៃប្រឌិតនិងធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ - ảnh 1អគ្គក្រុមហ៊ុនភាគហ៊ុនបច្ចេកទេសប្រេងនិងឧស្ម័នវៀតណាមត្រូវបានលើកតម្កើនក្នុងពិធីនេះ។ 

ធុរកិច្ចដែលត្រូវបានលើកតម្កើងឆ្នាំនេះ បានធ្វើអាជីវកម្មក្នុងវិស័យដូចជា៖ បច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍; ឱសថ - ឧបករណ៍វេជ្ជសាស្ត្រ; ភស្តុភារ; ធនាគារ; ការធានារ៉ាប់រង; កសិកម្ម; សំណង់ - អចលនទ្រព្យ។ Top ៥០ ធុរកិច្ចច្នៃប្រឌិតដែលមានប្រសិទ្ធភាពបំផុតនៅវៀតណាមរួមមានសហគ្រាសនិងសាជីវកម្មធំៗ ដូចជា Vingroup FPT Viettel Vietcombank Thaco។ លោក Le Trong Minh និពន្ធនាយកកាសែតវិនិយោគបានឲ្យដឹងថា៖ “ពិធីនេះ គឺជាស្ពានតភ្ជាប់ដើម្បីជួយសហគ្រិនជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ដោយផ្ទាល់ ក៏ដូចជាស្វែងរកឱកាសច្ចសហប្រតិបត្តិការអាជីវកម្ម បង្កើតឋានៈនិងតួនាទីរបស់ធុរកិច្ចវៀតណាមក្នុងសមាហរណកម្មតំបន់និងអន្តរជាតិ។ កម្មវិធីនេះមានអត្ថន័យខាងនយោបាយនិងសង្គម សំដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរកិច្ចអំពីសារៈសំខាន់នៃនវានុវត្តន៍ភាពក្នុងធុរកិច្ចវៀតណាម។ ប្រសិទ្ធភាពអាជីវកម្មនិងសមិទ្ធិផលនវានុវត្តន៍ គឺជាលក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការវាយតម្លៃ និងជ្រើសរើសធុរកិច្ចដែលត្រូវបានលើកតម្កើងក្នុងឆ្នាំនេះ”។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះដែរ អ្នកជំនាញសេដ្ឋកិច្ចទាំងជាតិ និងអន្តរជាតិបានចែករំលែកមតិយោបល់អំពីសារៈសំខាន់នៃនវានុវត្តន៍ភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ