លើកតម្កើងតម្លៃដ៏មហិមារនៃបដិវត្តន៍ខែសីហាក្នុងយុគ្គសម័យថ្មី

Chia sẻ

(VOVWORLD) - មុននេះ ៧៩ ឆ្នាំ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ប្រជាជនវៀតណាមបានដំណើរការអនុវត្តន៍បដិវត្តន៍ខែសីហាដ៏មហិមារ វាយកម្ទេចនឹមត្រួតត្រា ការជិះជាន់ និងការសង្កត់ សង្កិននៃរបបអាណានិគម សក្តិភូមិ ដើម្បី ដណ្តើមអំណាច បង្កើតឡើងប្រទេសវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ដែលជារដ្ឋប្រជាធិបតេយ្យរបស់ប្រជាជនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នជា សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនេះ កាសែតប្រជាជនក្នុងអត្ថបទមួយចុះថ្ងៃនេះបានបញ្ជាក់ថា ជ័យជំនះនៃបដិវត្តន៍ខែសីហា បង្ហាញពីមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ក្នុងការចាប់យកឱកាសមួយរបស់បក្ស និងលោកប្រធានហូជីមិញ។

ក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមកនេះ ស្មារតីនៃបដិវត្តន៍ខែសីហា សមិទ្ធិផលនៃបដិវត្តន៍ខែសីហា និងមេរៀនដែលមិនអាចកាត់ថ្លៃបាន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាម ជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ទទួលបានជ័យជំនះមួយទៅជ័យជំនះមួយទៀត សរសេរឡើងទំព័រប្រវត្តិសាស្រ្តនៃសម័យហូជីមិញដ៏ភ្លឺស្វាង និងរុងរឿង។

ក្រោមចំណងជើងថា "បដិវត្តន៍ខែសីហា - បទចម្រៀងវីរភាពអមតៈ" អត្ថបទនៅក្នុងកាសែតកងទ័ពប្រជាជន គឺបដិវត្តន៍ខែសីហានៅតែស្ថិតស្ថេរគងវង្សជារៀងរហូតជាមួយប្រទេសជាតិ ដោយសារសារៈសំខាន់ជាប្រវត្តិសាស្ត្រ យុគសម័យដ៏ជ្រាលជ្រៅ និងភាពជោគជ័យដែលប្រមូលផ្តុំពីកម្លាំង ភាពក្លាហាន ភាពវៃឆ្លាត និងមោទនភាពរបស់វៀតណាមក្នុងសម័យហូជីមិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ