លើកតម្កើងគំរូយុវជនជាជនជាតិភាគតិច

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី១២កក្កដា នៅភូមិ Yen Thanh ឃុំ Luc Da ស្រុក Con Cuong ខេត្ត Nghe An គណកម្មាធិការអចិន្ត្រៃយ៍ សម្ព័ន្ធសមាគមយុវជនខេត្ត និងលេខាធិការដ្ឋានសម្ព័ន្ធយុវជនខេត្ត Nghe An បានរៀបចំពិធីលើកតម្កើងគំរូឆ្នើមយុវជនជន ជាតិភាគតិចខេត្ត Nghe An ឆ្នាំ២០១៨ចំនួន២៥រូប និងកម្មវិធី ជួបប្រាស្រ័យ  “តាមស្នាមជើងយុវជនស្ម័គ្រចិត្ត”។

លើកតម្កើងគំរូយុវជនជាជនជាតិភាគតិច - ảnh 1 ទិដ្ឋភាពនៃពិធីលើកតម្កើង

យុវជនជនជាតិភាគតិចដែលបានលើកតម្កើងលើកនេះសុទ្ធតែជាកម្មភិបាល សមាជិក សម្ព័ន្ធ យុវជន យុវជន និស្សិត សិស្សានុសិស្ស ដែលទទួលបានស្នាដៃឆ្នើមក្នុងការសិក្សាស្រាវជ្រាវ ធ្វើពលកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងក្នុងកិច្ចការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការពារមាតុប្រទេសនិងក្នុងសកម្មភាពសម្ព័ន្ធយុវជននិងសម្ព័ន្ធសមាគមផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធី លេខារង សម្ព័ន្ធសមាគមយុវជនខេត្ត  Nghe An លោក Chu Duc Thai បាលើកសរសើរនិងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន យុវជនជនជាតិភាគតិចនាពេលកន្លងទៅ។ នាពេលខាងមុខ សមាជិកសម្ព័ន្ធយុវជននិយាយរួមនិងយុវជនបណ្តាជនជាតិនិយាយដោយឡែក នឹងបន្តជម្រុញចលនាសិក្សានិងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ជាពិសេសផ្តោតសំខាន់លើការងារអប់រំសតិអារម្មណ៍ សីលធម៌ ផ្នត់រស់នៅសម្រាប់សមាជិកសម្ព័ន្ធយុវជននិងយុវជនផងដែរ៕

ប្រតិកម្មទៅវិញ