ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan អបអរសាទរបណ្ដាគ្រូពេទ្យ កម្មាភិបាលសុខាភិបាលក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម។ (រូបថត៖ VOV) |
ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ កុម្ភៈ) នាព្រឹកថ្ងៃទី ២៣ កុម្ភៈ នៅ វិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានជួប សំណេះសំណាលជាមួយបណ្ដាគ្រូពេទ្យ និងកម្មាភិបាលផ្នែកសុខាភិបាល ដែល តំណាងឲ្យជួរគ្រូពេទ្យ កម្មាភិបាលនិងបុគ្គលិកផ្នែកសុខាភិបាលទូទាំងប្រទេស។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជួរគ្រូពេទ្យ កម្មាភិបាល និងបុគ្គលិកផ្នែក សុខាភិបាល; ព្រមទាំងបញ្ជាក់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងវិនិយោគ សម្រាប់វិស័យសុខាភិបាល។
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយវិបុលភាពនិង សុភមង្គល ជាពិសេសគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ប្រធានរដ្ឋ ស្តីទី លោកស្រី Vo Thi Anh Xuan ចាត់ទុកថា គុណភាពនៃប្រភពធនធានមនុស្ស គឺមានសារៈសំខាន់ណាស់ ក្នុងនោះមានគុណភាពនៃធនធានមនុស្សផ្នែកសុខាភិបាលផង។ ដូច្នេះ ផ្នែកសុខាភិបាលចាំបាច់ត្រូវបន្តបំប៉ន និងអភិវឌ្ឍន៍ប្រភពធនធាន មនុស្ស។ លោកស្រីប្រធានរដ្ឋស្តីទី បានស្នើឱ្យផ្នែកសុខាភិបាល មូលដ្ឋានសុខាភិបាល មូលដ្ឋានបណ្តុះបណ្តាលនិងការស្រាវជ្រាវ បន្តអនុវត្តន៍ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេសថ្មីៗដោយឥតឈប់ឈរ រួមចំណែកលើកកម្ពស់ជំនាញ និងកសាងកម្លាំង ប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាជនក្នុង ស្ថានភាពថ្មី៕