ទិដ្ឋភាពនៃកម្មវិធីលើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ក្នុងឆ្នាំ ២០១៩ (រូបថត៖ danviet) |
ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោកស្រី Truong Thi Mai បានអបអរសាទរដល់ប្រជាកសិករឆ្នើមចំនួន ៦៣ នាក់ក្នុងឆ្នាំ ២០១៩ ហើយបានអះអាងថានេះជាសកម្មភាពដ៏មានអត្ថន័យ រស់រវើកនិង ជាក់ស្តែងមិនត្រឹមតែដើម្បីលើកទឹកចិត្តដល់កសិករឆ្នើមអោយទាន់ពេលវេលាព្រមទាំងបង្កើតមូលដ្ឋានគ្រឹះក្នុងការកសាងវិស័យកសិកម្មប្រកបដោយភាពជឿនលឿននិងទំនើបផងដែរ។ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖
«គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយគប្បីបន្តរួមំណើរជាមួយកសិករ ដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់កសិករអាច ទទួលបានការជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេស អភិវឌ្ឍទម្រង់នៃកិច្ចសហប្រតិបត្តិការ ពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងលើកទឹកចិត្តកសិករក្នុងការលើកឡើងគំនិតផ្តួចផ្តើមល្អ ក៏ដូចជារៀបចំការតភ្ជាប់រវាងកសិកម្មនិងឧស្សាហកម្មកែច្នៃនិងទីផ្សារនាំចេញខ្សែសង្វាក់តម្លៃផងដែរ។»