លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - នេះជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២” ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ។

លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២ - ảnh 1សន្និសីទព័ត៌មានអំពីកម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២ (រូបថត៖ Pham Hung/ danviet.vn)

ពិធីលើកតម្កើងនិងប្រគល់កិត្តិនាម “កសិករវៀតណាមឆ្នើម ចំនួន ១០០ នាក់ឆ្នាំ ២០២២” នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយ។ នេះជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២” ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ។

យោងតាមគណៈកម្មាធិការរៀបចំ ពិធីលើកតម្កើង និងប្រគល់កិត្តិនាមជា “កសិករវៀតណាមឆ្នើមឆ្នាំ ២០២២” គឺជាចំណុចរំលេចក្នុងសកម្មភាពជាបន្តបន្ទាប់នៃ “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២”។  ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃកម្មវិធីមោទនភាពកសិករវៀតណាម ឆ្នាំនេះ គណៈកម្មាធិ ការរៀបចំបានសម្រេចចិត្តប្រគល់កិត្តិនាមកសិករឆ្នើមវៀតណាមដល់កសិករចំនួន ១០០ នាក់ ជំនួសឱ្យកសិករចំនួន ៦៣ នាក់ដូចរាល់ឆ្នាំ។

លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២ - ảnh 2លោក Pham Tien Nam - អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីមោទនភាពកសិករវៀតណាម ថ្លែងក្នុងសន្និសីទកាសែត (រូបថត៖ Pham Hung/ danviet.vn)

លោក Pham Tien Nam អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម ប្រធានគណៈ កម្មាធិការរៀបចំ “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២” បានឲ្យដឹងថា៖ “គំរូផលិតកម្ម និងអាជីវកម្មផលិតផលកសិកម្មនិងជនបទនៃ “កសិករវៀតណាមឆ្នើម ២០២២” ជាថ្មីម្តងទៀតបង្ហាញអំពីភាពខ្លាំងនៃវិស័យកសិកម្មក្នុងតំបន់ និងមូលដ្ឋានទូទាំងប្រទេស ហើយផលិតផលភាគច្រើនស្ថិតក្នុងយុទ្ធសាស្ត្រនៃវិស័យកសិកម្ម។ មនុស្សជាច្រើនបានស្រាវជ្រាវនិងបង្កើតគំនិតផ្តួចផ្តើម និងដំណោះស្រាយបច្ចេកទេស ដើម្បីបង្កើនផលិតភាព និងគុណភាពនៃផលិតផលកសិកម្ម ហើយក៏ជាបុគ្គលដែលមានកិត្យានុភាពក្នុងសហគមន៍ ជាមួយនឹងសមិទ្ធិផលដ៏ល្អ ក្នុងវិស័យកសិកម្ម ការកសាងជនបទថ្មី; ធានាការពារជាតិ និងសន្តិសុខ”។

បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្ត រហូតមកដល់ពេលនេះ   កសិករឆ្នើមចំនួន ៦៨៩ នាក់ត្រូវបានជ្រើសរើសនិងលើកតម្កើងជាកសិករឆ្នើមវៀតណាមផងដែរ៕

 

ប្រតិកម្មទៅវិញ