អញ្ជើញចូលរួមក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំបក្សនិងរដ្ឋបានប្រគល់ពានរង្វាន់ “កសិករឆ្នើមវៀតណាមឆ្នាំ ២០១៨” ជូនដល់តំណាង ៦៣ នាក់។
អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានមជ្ឈិមសមាគមកសិករវៀតណាមលោក Thao Xuan Sung បានទទួលស្គាល់និងកោតសរសើរចំពោះកសិករឆ្នើមវៀតណាម ចំនួន 63 នាក់ក្នុងឆ្នាំ ២០១៨។ លោក Thao Xuan Sung បានសម្តែងការជឿជាក់ថា កសិករដែលបានលើកតម្កើងលើកនេះនឹងបន្តរីកសាយភាយដល់សមាជិកជាច្រើន នៅទូទាំងប្រ ទេស។ តាមនោះ ជំរុញចលនាប្រឡងប្រណាំងផលិតកម្មអាជីវកម្មពូកែ និងនាំចលនាកសាងជនបទថ្មីកាន់តែខ្លាំងនិងមានប្រសិទ្ធភាពថែមទៀត៕