លើកតំកើងពលរដ្ឋឆ្នើមវ័យក្មេងទីក្រុងហូជីមិញចំនួន៩នាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមករាឆ្នាំ ២០១៩ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានប្រារព្ធពិធីលើកតំកើង “ពលរដ្ឋឆ្នើមវ័យក្មេងទីក្រុងហូជីមីញ ឆ្នាំ ២០១៨”។ 
លើកតំកើងពលរដ្ឋឆ្នើមវ័យក្មេងទីក្រុងហូជីមិញចំនួន៩នាក់ - ảnh 1 ទិដ្ឋភាពនៃពិធីលើកតំកើងពលរដ្ឋឆ្នើមវ័យក្មេងទីក្រុងហូជិមិញឆ្នាំ២០១៨

លោក Pham Hong Son លេខានៃសម្ព័ន្ធយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា ការចលនា ជ្រើសរើសនិងលើកតំកើងពលរដ្ឋវ័យក្មេងឆ្នើមគឺបានប្រព្រឹត្តទៅដើម្បី រកឃើញ លើកតំកើង និងពង្រីកនូវគំរូយុវជនល្អ ដោយ យកមនុស្សពិត ការងារពិត ដើម្បីអប់រំនូវផ្នត់រស់នៅឲ្យយុវជន  ព្រមទាំងជាដំណោះស្រាយគន្លឹះដើម្បីអនុវត្តការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាប័ទរបស់លោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានស្ងើចសរសើរនិងទទួលស្គាល់ការឧទ្ទិសដល់យុវជនវ័យក្មេងឆ្នើមដែលើកសរសើរនិងទទួលស្គាល់រាល់ការរួមចំណែករបស់ពលរដ្ឋវ័យក្មេងទាំង៩រូបនេះ។ ឈានដល់ឆ្នាំ២០១៩នេះ លោក Nguyen Thien Nhan បានសង្ឃឹមថា ពលរដ្ឋឆ្នើមវ័យក្មេងម្នាក់ៗ នឹងជាអ្នកត្រួសត្រាយផ្លូវក្នុងការរួមចំណែកគំនិតច្នៃប្រឌិតថ្មី សម្រាប់ទីក្រុង ដើម្បីអភិវឌ្ឍល្បឿននៃការកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងការអនុ វត្តន៍គម្រោង សាងសង់ទីក្រុងឲ្យបានក្លាយទៅជាទីក្រុងឆ្លាតផងដែរ៕

ប្រតិកម្មទៅវិញ