លើកតំកើងកម្មាភិបាលសហជីពឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែមីនា នៅទីក្រុង Ha Tinh មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំកម្មវិធីរំលឹកខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ -២៦ មីនា ២០២៤)។ 
លើកតំកើងកម្មាភិបាលសហជីពឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស - ảnh 1ថ្នាក់ដឹកនាំមជ្ឈឹម និងថ្នាក់ដឹកនាំមជ្ឈិមសម្ព័ន្ធយុវជនខេត្ត Ha Tinh ប្រគល់រង្វាន់ Ly Tu Trong ដល់កម្មាភិបាលសហជីពឆ្នើម (រូបថត៖ កាសែត Ha Tinh)

នៅក្នុងពិធីនេះ គណៈប្រតិភូបានរំលឹកឡើងវិញកំណាត់ផ្លូវ ៩៣ ឆ្នាំដ៏រុងរឿងរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនវៀតណាម; ប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ និងបក្ស ហើយជឿជាក់លើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លើកកំពស់ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន មោទនភាពជាតិ ស្មារតីស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍ ឆន្ទៈក្នុងការប្តេជ្ញាចិត្ត ឆន្ទៈក្នុងការទទួលភារកិច្ចថ្មី និងភារកិច្ចលំបាក។ នាំមុខក្នុងសមាហរណកម្មអន្តរជាតិ និងការផ្លាស់ប្តូរឌីជីថលជាតិ រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កសាងសង្គមនិយមវៀតណាមប្រកបដោយភាពរុងរឿង និងសុភមង្គល”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី មជ្ឈឹមសម្ព័ន្ធយុវជនបានប្រគល់ពានរង្វាន់ Ly Tu Trong ឆ្នាំ ២០២៤ ដល់កម្មាភិបាលសហជីពឆ្នើមចំនួន ១០០ នាក់ នៅទូទាំងប្រទេស។ ពានរង្វាន់ Ly Tu Trong មានគោលបំណងលើកទឹកចិត្ត  និងសរសើរដល់កម្មាភិបាលសហជីពឆ្នើម ដែលរួមចំណែកក្នុងការបង្រួបបង្រួម កសាង និងអភិវឌ្ឍន៍អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលកាន់តែរឹងមាំ។ ទន្ទឹមនឹងនោះ បង្កើតការលើកទឹកចិត្តដល់កម្មាភិបាលសហជីព ក្នុងការបណ្តុះបណ្តាល រួមចំណែកបញ្ញា និងយុវវ័យក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ