(VOVworld) - នាយប់ថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយសីន្តហូជីមិញ បានរៀបចំពិធីលើកដម្កើងសំណង់
គម្រោង ផលិតផលឆ្នៃប្រឌិតចំនួន៤០ដែលជាគំរូនៅ Festival ឆ្នៃប្រឌិតវ័យក្មេង
ទូទាំងប្រទេសលើកទី៧ឆ្នាំ២០១៤។បណ្ដាសំណង់ ប្រធានបទផលិតផលឆ្នៃប្រឌិត
ចូលរួមFestival លើកនេះ ត្រូវបានលាតត្រដាងអនុវត្តលើវិស័យជីវភាពរស់នៅ
សេដ្ឋកិច្ច សង្គមជាច្រើនដូចជា ពីបណ្ដាការដ្ឋានសំណង់រោងចក្រ សហគ្រាស មន្ទីពេទ្យដល់វិទ្យាស្ថានស្រាវជ្រាវ សាលារៀន និងក្នុងកម្លាំងប្រដាប់អាវុធវ័យ
ក្មេង។
|
ប្រគល់រង្វាន់សំរាប់ផលិតផលឆ្នើម |
ក្រោយពីរយៈពេល១០ឆ្នាំដំណើរការនៃចលនាឆ្នៃប្រឌិតវ័យក្មេង បានក្លាយទៅជាទី
កន្លែងលេងបំផុសសមត្ថភាពឆ្នៃប្រឌិតដ៏ធំធេងរបស់ជំនាន់យុវជន។ឆ្លងតាមចលនា
នេះ មានរាប់ពាន់ការផ្ដើមគំនិត សំណង់ត្រូវបានទទួលស្គាល់ និងអនុវត្តជាក់ស្ដែង
ក្នុងជីវភាពសង្គម៕