|
លើកដម្កើងប្រធានសហជីពមូលដ្ឋានគំរូទូទាំងប្រទេសចំនួន៨៥នាក់ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៧កក្កដាសហភាពពលករវៀតណាមបានរៀបចំសន្និសីទលើកដម្កើងប្រធានសហជីពមូលដ្ឋានគំរូទូទាំងប្រទេស។ អនុប្រធាន
រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ចើញចូលរួមសន្និសីទ។
ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានចាត់ទុកថា៖ ក្នុងអំឡុង៨៥ឆ្នាំ
កសាងនិងរីកធំធាត់ អង្គការសហជីពវៀតណាមជានិច្ចកាលសកម្មនិងលាត
ត្រដាងអនុវត្តឲ្យទាន់ពេលវេលានូវការផ្ដួចផ្ដើមគំនិតគោលមាគ៌ារបស់បក្ស
គោលនយោបាយច្បាប់របស់រដ្ឋ។ អនុប្រថានរដ្ឋសភា Tong Thi Phong បានស្នើរ
ថា៖
“អង្គការសហជីពត្រូវបន្តធ្វើសេនាធិការលើកមតិជាមួយបក្សរដ្ឋអំពីដំណោះស្រាយ
ដើម្បីដោះស្រាយបញ្ហាអនុវត្តគោលនយោបាយប្រាក់ខែ ការអនុវត្តគោលនយោបាយធានារាប់រងសង្គមធានារាប់រងសុខាភិបាលជាដើម។ នេះជាបញ្ហាចាំបាច់បំផុតរបស់ប្រជាពលករដែលកម្មាភិបាលសហជីពមូលដ្ឋានត្រូវយកចិត្តទុក
ដាក់ជាពិសេស៕”