|
ដើម្បីឲ្យភ្ញៀវទេសចរណ៌ជ្រើសវៀតណាមជាទីមកដល់ (រូបថតៈ hanoimoi.vn) |
(VOVworld)-ពិធីលើកដម្កើងនិងប្រគល់រង្វាន់ទេសចរណ៌វៀតណាម២០១២ បានប្រ
ព្រឹត្តទៅនាយប់ថ្ងៃទី៤ធ្នូនៅទីក្រុងហាណូយ។ គណៈចាត់តាំងបានប្រ គល់រង្វាន់ឲ្យ
សណ្ឋាគារចម្បងរបស់វៀតណាមចំនួន៤០និង ក្រុមហ៊ុនធ្វើដំណើរជាតិនិងអន្តរជាតិ
ឆ្នើមចំនួន៣០។ ក្រៅពីនោះ គណៈចាត់តាំង ក៏បានលើកដំកើងក្រុមហ៊ុនអាកាសចរ
ណ៌ចំនួន២ដែលដឹកភ្ញៀវទេសចរណ៌ ច្រើនបំផុត។ ថ្លែងមតិនៅទីនេះ លោក Nguyen
Huu Tho ប្រធានសម្ព័ន្ធសមាគមទេសចរណ៌វៀតណាមអះអាងថា៖
“ក្នុងរយៈ១៤ឆ្នាំកន្លងទៅ ការលើកដំកើងនិងប្រគល់រង្វាន់សម្រាប់បណ្តា អង្គ
ភាពអាជីវកម្មទេសចរណ៌វៀតណាមឆ្នើម បានរួមចំណែកជម្រុញចលនា ប្រឡងប្រ
ណាំង លើកកំពស់គុណភាពសេវ៉ាកម្ម ពហុបែបផលិតផល។ តាមរយៈនោះ លើក
កំពស់ប្រសិទ្ធភាពធ្វើអាជីវកម្ម ជម្រុញការប្រគួតប្រជែងក្នុងសមាហរណកម្មអន្តរ
ជាតិកាន់តែទូលំទូលាយជាង"។
ពិធីលើកដំកើងនិងប្រគលរង្វាន់ទេសចរណ៌២០១២ដោយអគ្គនាយកដ្ឋាន ទេសចរណ៌និងសម្ព័ន្ធសមាគមទេសចរណ៌វៀតណាមរៀបចំឡើង៕