លក្ខណៈវិសេសវិសាលនៃអាវផាយវៀតណាមនៅកម្មវិធីជួបជុំគ្នានានិទាឃរដូវឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៨ មករា នៅទីក្រុងប្រាកនៃសាធារណៈរដ្ឋឆែក កម្មវិធីសិល្បៈ “ជូបជុំគ្នានានិទាឃរដូវ ២០២២” បានប្រព្រឹត្តទៅក្រោមការឧបត្ថម្ភ របស់សហភាពសមាគមវៀត ណាមនៅអឺរ៉ុប និងសមាគមវប្បធម៌និងសិល្បៈនៅសាធារណរដ្ឋឆែក។

លក្ខណៈវិសេសវិសាលនៃអាវផាយវៀតណាមនៅកម្មវិធីជួបជុំគ្នានានិទាឃរដូវឆ្នាំ ២០២២ - ảnh 1ការសម្តែងឈុតអាវផាយប្រពៃណីរបស់ភរិយាមកពីបណ្តាប្រទេសអឺរ៉ុប (រូបថត៖ Hai Dang/VOV-Praha)

ចំណុចពិសេសនៃកម្មវិធីគឺការសំដែងឈុតអាវផាយប្រពៃណី របស់ភរិយា តំណាងតំបន់មកពីបណ្តាប្រទេសនៅអឺរ៉ុប។ នេះក៏ជាសកម្មភាពលើកតម្កើងសម្រស់នារីវៀតណាម ភាពស្រស់ស្អាត និងតម្លៃរបស់អាវផាយវៀតណាម តាមនោះផ្សព្វផ្សាយសេចក្តីស្រឡាញ់ អាវផាយដល់មនុស្សគ្រប់រូប ហើយទន្ទឹមនឹងនោះ ក៏រួមចំណែកក្នុងការបង្កើតលំហសិល្បៈពិសេស នៅក្នុងសហគម ន៍ ជនវៀតណាមនៅក្រៅប្រទេស។

ថ្លែងមតិក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានសង្កត់ធ្ងន់ថា ក្រៅពីសកម្មភាពសិល្បៈ លើកតម្កើងសម្រស់នារី ក៏ដូចជាអាវផាយរបស់វៀតណាមដល់មិត្តភក្តិអឺរ៉ុប ពីកម្មវិធីប្រឡងអាវផាយនេះ មូលនិធិសប្បុរសធម៌បានកើត មកក្នុងគោលបំណងជួយជនជាតិវៀតណាមនៅឯបរទេស ដែលនៅតែមានការលំបាកក្នុងជីវភាព និងសកម្មភាពឆ្ពោះទៅមាតុភូមិ៕

ប្រតិកម្មទៅវិញ