លក្ខណៈពិសេសនៃពិធីប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long

Chia sẻ
(VOVWORLD) - រសៀលថ្ងៃទី ១១ ខែវិច្ឆិកា ពានរង្វាន់ប្រ ណាំងទូក ង ក្នុងក្របខណ្ឌនៃសប្តាហ៍ពិធីបុណ្យអកអំបូក  - ប្រណាំងទូក ង Soc Trang លើកទី ៤ តំបន់ដីសណ្តទន្លេ Cuu Long - ២០១៩ បានបិទបញ្ចប់ប្រកបដោយសកម្មភាពតភ្ជាប់ រវាងសហគមន៍ជនជាតិភាគតិចទាំង ៣ គឺ Kinh  - Hoa  - និងខ្មែរនៅទូទាំងខេត្ត។
លក្ខណៈពិសេសនៃពិធីប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1 រូបថតៈ TTXVN

ការប្រណាំងទូក ង នៃតំបន់ដីសណ្តទន្លេC Cuu Long បានប្រារព្ធធ្វើឡើងនៅដងទន្លេ Maspero ទីក្រុង Soc Trang ដោយមានការចូលរួមប្រកួតរបស់ក្រុមចំនួន ៥៩ មកពីខេត្ត Bac Lieu, Ca Mau, Hau Giang, Vinh Long, Tra Vinh និង Kien Giang ផង ដែរ។

សប្តាហ៍ពិធីបុណ្យ អកអំបូក - ប្រណាំងទូក ង Soc Trang លើកទី ៤ - នៃតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩ បានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា រួមមានសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា៖ ពិព័រណ៍កសិកម្ម; ការសម្តែងសិល្បៈមហាជននិងបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ រួមទាំងពិធីបុណ្យអាហារតាមដងវិថី និងពិធីបុណ្យបណ្តែតប្រទីពជាដើម៕

ប្រតិកម្មទៅវិញ