នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) លោក Jens Stoltenberg បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមិនអាចកំណត់ថាអ្នកណាឈរនៅពីក្រោយការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream បានឡើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅ ស៊ុយអែត លោក Stoltenberg បានសង្កត់ធ្ងន់ថា នេះគឺជាទង្វើបំផ្លិចបំផ្លាញ។ ការស៊ើប អង្កេតថ្នាក់ជាតិកំពុងប្រព្រឹត្តទៅ ហើយរឿងទាំងស្រុងត្រឹមតែត្រូវបានបំភ្លឺដរាបណា មានសន្និដ្ឋានចុងក្រោយ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានព្រមានអំពីការចោទប្រកាន់យ៉ាងប្រញាប់ប្រញាល់ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញខាងលើ។
យោងតាមរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់ លាស់ថា តើក្រុមដែលបង្កការផ្ទុះបំពង់បង្ហូរឧស្ម័ននេះ ធ្វើសកម្មភាពដោយខ្លួនឯង ឬតាមការដឹកនាំរបស់រដ្ឋាភិបាលអ៊ុយក្រែន។ មុននោះ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិន បញ្ចេញឈ្មោះដោយនិយាយថា "ក្រុមបំផ្លិចបំផ្លាញគាំទ្រអ៊ុយក្រែន" បានឈរនៅពី ក្រោយការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំ ២០២២៕