|
លើកកំរិតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកវៀតណាម-ឥណ្ឌូនេស៊ី (Epoch Times) |
Vovworld-នាថ្ងៃទី១១ធ្នូអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាមេបញ្ជាការកងទ័ពជើងទឹកវៀតណាម ឧត្តមនាវី Nguyen Van Hien បានមានជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី ឧត្តមនាវី Marsetio។ ជំនួបបានប្រព្រឹត្តទៅ
ក្នុងឱកាសឧត្តមនាវី Nguyen Van Hien ទៅចូលរួមសន្និសីទឯកទេសអំពីសន្តិសុខនាវាចរណ៍អន្តរជាតិក្រុង Jakarta ២០១៣។
ថ្លែងមតិនៅជំនួបនេះ ឧត្តមនាវី Nguyen Van Hien បានវាយតំលៃខ្ពស់ចំពោះ
តួនាទីរបស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន ដំបន់និងនៅលើពិភពលោក ព្រមទាំងលើក
ច្បាស់ថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចែករំលែកទស្សនៈរួមនិងមានបំណងបង្កើនបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិ
បត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគិក៏
ដូចជានៅក្នុងយន្តការ ADMM និង ADMM+៕