(រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃគម្រោង "ជំនាន់បៃតង - ជំរុញជំនាន់យុវជនវ័យក្មេង ធ្វើសកម្មភាព ដើម្បីអាកាសធាតុនិងថាមពលប្រកបដោយចីរភាព" ដែលត្រូវបាន ស្ថានទូតដាណឺម៉ាកជួយឧបត្ថម្ភនោះ នាយប់ថ្ងៃទី ២៩ ធ្នូ មជ្ឈមណ្ឌលរស់នៅ និងសិក្សារៀនសូត្រ ដើម្បីបរិស្ថាន និងសហគមន៍ (Live and Learn) ចំណុះ សមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាមបានរៀបចំកិច្ចសន្ទនាតាមអនឡាញដោយប្រធានបទ៖ តើមនុស្សជំនាន់ពីទសវត្សរ៍១៩៨០ មកដល់បច្ចុប្បន្ន បានការពារបរិស្ថានយ៉ាងដូចម្តេច?។
អ្នកសម្របសម្រួលសិក្ខាសាលា លោកស្រី Do Van Nguyet នាយិការ Live and Learn បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ ការបង្កើនការចូលរួមរបស់យុវជនជំនាន់វ័យក្មេងទៅក្នុង សេចក្ដីសម្រេចចិត្តគោលនយោបាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាពចលនាគោលនយោបាយតាមរយៈកិច្ចសន្ទនាជាប្រចាំ ឲ្យសមស្របនឹងយុវជន និងភាគីពាក់ព័ន្ធនានា ព្រមទាំងប្រើប្រាស់មូលដ្ឋានបច្ចេកទេសឌីជីថល ដើម្បីអភិក្រមនិងទាក់ទាញយុវជនចូលរួមធ្វើសកម្មភាពអាកាសធាតុ។ ដើម្បីឆ្ពោះទៅរករបៀបរស់នៅបៃតងនោះ យុវជននៃជំនាន់នីមួយៗមានឱកាស និងបញ្ហាប្រឈមផ្សេងៗគ្នា ហើយបានអនុវត្តន៍សកម្មភាពតាមរបៀបររៀងៗខ្លួន។ ដូច្នេះហើយ កិច្ចសន្ទនានេះបានផ្តល់ឱកាសដល់យុវជនវ័យក្មេងដើម្បីពិភាក្សាអំពីតួនាទី និងឱកាសរបស់យុវជន។ ទន្ទឹមនឹងនោះ យល់ដឹងកាន់តែច្បាស់លាស់អំពីរឿងរ៉ាវការពារបរិស្ថានរបស់យុវជនជំនាន់ពីទសវត្សរ៍១៩៨០ មកផងដែរ៕