ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២១ កំពុងប្រព្រឹត្តទៅនៅសួនច្បារ Le Van Tam ទីក្រុងហូជីមិញ |
ចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមករា ប្រជាជននិងភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តទៅកាន់ទីក្រុងហូជីមិញ មានឱកាសទទួលបានបទពិសោធន៍ ក្នុងសកម្មភាពវប្បធម៌បុណ្យតេត ព្រមទាំងរីករាយទទួលទានអាហារនិងទិញទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២១។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយ មន្ទីរទេសចរណ៍ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញ សហការជាមួយសមាគមវប្បធម៌ម្ហូបអាហារវៀតណាម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២១ មានអង្គភាពនិងសហគ្រាសជាង ១៥០ ចូលរួម ដោយមានសកម្មភាពជុំវិញប្រធានបទចំនួន ៤ គឺ « ទទួល ទានអាហារ ទស្សនា លេងកំសាន្តនិងទិញទំនិញនៅក្នុងពិធីបុណ្យតេតរបស់ប្រជាជនវៀតណាមកាលពីសម័យបុរាណកាលនិងបច្ចុប្បន្ននេះ”»។ ក្នុងនោះកម្មវិធី“ ទទួលទានអាហារបុណ្យតេត” មានតូបលក់អាហារប្រចាំតំបន់ជាច្រើន។ រីឯកម្មវិធី “ ទៅទស្សនាពបុណ្យតេត” គឺជាការសំដែងឡើងវិញនូវលំហនិងទំនៀមទម្លាប់របស់បុណ្យតេតនៅតំបន់ភាគខាងជើង - កណ្ដាល - ខាងត្បូងវៀតណាមព្រមទាំងសម្តែងកម្មវិធីសិល្បៈ ដើម្បីស្វាគមន៍និទាឃរដូវថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ជាដើមផងដែរ៕