ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសន្និសីទ (រូបថតៈ quochoi.vn) |
តំណាងចូលរួមក្នុងអង្គប្រជុំ បានសង្កត់ធ្ងន់ថា រដ្ឋសភានៃបណ្តាប្រទេស គួរតែដោះស្រាយយ៉ាងសមស្របនូវបញ្ហាអំពើហឹង្សាលើស្ត្រី និងកុមារី។ ដើម្បីកែលម្អស្ថានការណ៍នេះប្រកបដោយប្រសិទ្ធភាព អង្គប្រជុំបានលើកហេតុ ផលថា ត្រូវមានក្របខ័ណ្ឌស្ថាប័នរឹងមាំមួយ ហើយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនីមួយ ៗ ត្រូវមានសមត្ថភាពនិងប្រភពធន ធានគ្រប់គ្រាន់ រួមទាំងភាពស្របច្បាប់ទៀតផង ដើម្បីធ្វើសកម្មភាព។ ប្រការនេះទាមទារឱ្យរដ្ឋសភានៃបណ្តាប្រទេសក៏ដូចជាសមាជិកសភា ត្រូវបង្កើនសិទ្ធិឃ្លាំមើលរបស់ខ្លួន ដើម្បីធានាថា ច្បាប់និងគោលនយោបាយសំដៅលុបបំបាត់អំពើហឹង្សាលើស្ត្រីនិងកុមារី ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ សមាជិការសភា ក៏ត្រូវលើកកម្ពស់តួនាទីជាតំណាងរបស់ខ្លួន ដើម្បីដាក់ចេញសំណើរនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិធានការប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីនិងកុមារីផងដែរ៕