នេះជាសកម្មភាពមួយក្នុងឱកាសប្រារព្ធទិវាកុមារី អន្តរជាតិ(១១ តុលា) ទិវាគ្រូបង្រៀនពិភពលោក (៥ តុលា) និង ខួប ៣០ ឆ្នាំនៃសេចក្តីប្រកាសទីក្រុងប៉េកាំង និងកម្មវិធីសកម្មភាពទីក្រុងប៉េកាំង (១៩៩៥ - ២០២៥)។ ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីលើកតម្កើងនូវសំឡេង និងការរួមចំណែករបស់គ្រូបង្រៀនក្នុងដំណើរការកែលម្អគោលនយោបាយ និងបរិយាកាសអប់រំឲ្យកាន់តែជិតស្និតសម្រាប់អ្នកសិក្សាទាំងអស់ រួមទាំងកុមារី ហើយទន្ទឹមនឹងនោះក៏អំពាវនាវឱ្យសហគមន៍ទាំមូល រួមគ្នាលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម។
គណៈប្រតិភូ និងសិស្សានុសិស្សបានចូលរួមក្នុងការសំដែងរបាំ ដើម្បីគាំទ្រចលនាសមភាពយេនឌ័រ និងការពារសិទ្ធិកុមារីនៅវៀតណាម។ ប្រភព៖ UN Women |
នៅក្នុងព្រឹត្តិការណ៍នោះ សកម្មភាពតាំងពិព័រណ៍ ល្បែងលេង និងការប្រឡងគូរគំនូរ បានផ្តល់ឱកាសដល់សិស្សានុសិស្សបង្ហាញពីទស្សនៈ និងតួនាទីរបស់កុមារី និងមិត្តភក្តិក្នុងការធ្វើជាម្ចាស់នៃអនាគតរបស់ខ្លួន គ្រួសារ និងសង្គម តាមរយៈគម្រោងអន្តរកម្មនៃសិល្បៈ អក្សរសាស្ត្រ និងគំនិតច្នៃប្រឌិត។ សិស្សានុសិស្សក៏បានចូលរួមក្នុងកម្មវិធី “Beijing+30 Bus Tour” ដែលរៀបចំដោយ UN Women ដើម្បីទទួលស្គាល់សមិទ្ធិផលរបស់វៀតណាមក្នុងសមភាពយេនឌ័រក្នុងរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងប៉េកាំង (ឯកសារដែលបានផ្តល់សច្ចាប័ន និងអនុវត្តន៍យ៉ាងសកម្មដោយប្រទេសចំនួន ១៨៩ រួមទាំងវៀតណាម)។
ជាពិសេស ព្រឹត្តិការណ៍នេះក៏រៀបចំការសន្ទនាផ្ទាល់ជាមួយវាគ្មិនស្ត្រីដ៏មានឥទ្ធិពលក្នុងវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ។ អាស្រ័យហេតុនេះ បំផុសគំនិតដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រី ឱ្យទទួលបានមេរៀន និងដំបូន្មានបន្ថែមទៀត ដើម្បីពួកគេមានការជឿជាក់លើខ្លួនឯង នៅពេលបន្តក្តីសុបិន និងគោលដៅរបស់ខ្លួន៕