អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានថ្លែងមតិក្នុងពិធី |
ក្នុងឱកាសនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារលិខិតជូនដល់ជូនរួមជាតិ និងយុទ្ធជនទូទាំងប្រទេ និងកងកម្លាំងពំពេញភារកិច្ចបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងអង្គភាពមួយចំនួនទៀតផងដែរ។ ថ្លែងក្នុងពិធីនោះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ យើងគប្បីលើកកំពស់និងឯកភាពអំពីការយល់ដឹងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនក្នុងការបង្ការនិង ទប់ទល់គ្រោះមហន្តរាយធម្មជាតិសំដៅលើកស្ទួយកម្លាំងនៃប្រព័ន្ធនយោបាយក្នុងការធានាសុវត្ថិភាពចំពោះគ្រោះមហន្តរាយធម្មជាតិផងដែរ។ ក្រៅពីនោះ គប្បីសិក្សាស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិជ្ជាព័ត៌មានក្នុងការវបង្ការនិងទប់ទល់ គ្រោះមហន្តរាយធម្មជាតិ រួមមានការទទួលនិងចែករំលែកព័ត៌មាន ធានាការផ្សព្វផ្សាយព័ត៌មានដល់សហគមន៍និងប្រជាជនជាដើម៕