លើកកម្ពស់ការទូតឌីជីថលដើម្បីកសាងវិស័យការទូតទំនើបនិងគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - យើងត្រូវផ្តោតលើការលើកកម្ពស់ការទូតឌីជីថល ការ ទូតតាមអ៊ីនធឺរណែត។  ម្យ៉ាងវិញទៀត បន្តលើកកម្ពស់ប្រាជ្ញាដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការទូតដល់ឆ្នាំ២០៣០”។
លើកកម្ពស់ការទូតឌីជីថលដើម្បីកសាងវិស័យការទូតទំនើបនិងគ្រប់ជ្រុងជ្រោយ - ảnh 1

នាព្រឹកថ្ងៃទី១៨ ខែធ្នូ អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គស្តីពីការងារកសាងវិស័យការទូត ដោយប្រធានបទ៖ “ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ឆ្ពោះទៅរកការកសាងវិស័យការទូតគ្រប់ជ្រុងជ្រោយនិងទំនើប” ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់លើនិន្នាការនៃកម្មវិធីបច្ចេកវិទ្យាឌីជីថល ជំរុញការទូតអនឡាញ ដើម្បីតាមទាន់និន្នាការពិភពលោក។

“យើងត្រូវតែកសាងវិស័យការទូតទំនើប ដោយឈរលើមូលដ្ឋាននៃការទូតឌីជីថល បច្ចេកវិទ្យាឌីជី ថល មានន័យថា ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីជំរុញវិធីសាស្រ្ត។ យើងត្រូវផ្តោតលើការលើកកម្ពស់ការទូតឌីជីថល ការទូតតាមអ៊ីនធឺរណែត។  ម្យ៉ាងវិញទៀត បន្តលើកកម្ពស់ប្រាជ្ញាដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការទូតដល់ឆ្នាំ២០៣០”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Pham Binh Minh។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានអះអាងថា វិស័យការទូតត្រូវតែសកម្មជាងក្នុងការផ្តល់ព័ត៌មាន ការព្យាករណ៍ ក្តាប់ស្ថានការណ៍ និងធ្វើសេនាធិការជូនដល់ថ្នាក់ដឹកនាំ បក្ស និងរដ្ឋ។ អាស្រ័យហេតុនេះ លើកស្ទួយឋានៈប្រទេស ជាតិ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ