លើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី៣០ឧសភា នៅទីក្រុងហាណូយបានបិទការប្រឡងថ្វីដៃ ជំនាញថ្នាក់ជាតិ២០១៦។ថ្លែងមតិនៅទីនេះ លោក Dao Ngoc Dung

លើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung ថ្លែងមតិនៅក្នុងពិធី


(VOVworld)-នាយប់ថ្ងៃទី៣០ឧសភា នៅទីក្រុងហាណូយបានបិទការប្រឡងថ្វីដៃ ជំនាញថ្នាក់ជាតិ២០១៦។ថ្លែងមតិនៅទីនេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួង
ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា ការប្រឡង នេះជា
ឱកាសដើម្បីជម្រុញចលនាបង្រៀននិងរៀនវិជ្ជាជីវៈ​និងស្វែងរករូបសណ្ឋាន បណ្តុះ បណ្តាលទំនើបប្រកបដោយប្រសិទ្ធិភាពសម្រាប់ពលករមាថ្វីដៃជំនាញខ្ពស់ រួម
ចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ការបង្រៀនវិជ្ជាជីវៈ២០១១-២០២០ ។ ហើយ
ការធ្វើសមាហរណកម្មអន្តរជាតិកំពុងប្រព្រឹត្តទៅកាន់តែស៊ីជម្រៅពីមួយ ថ្ងៃទៅមួយ
ថ្ងៃ​​តាមនោះការលើកកំពស់សមត្ថភាព ថ្វីដៃជំនាញរបស់ពលករកាន់ តែមានភាព
ចាំបាច់ណស់។ លោក Dao Ngoc Dung បានចាត់ទុកថា៖

“ខ្ញុំជឿជាក់ថាជោគជ័យនៃការប្រឡងនេះនឹងបន្តរីកសាយភាយមិនត្រឹមតែមានការ
ជះឥទ្ធិពលដល់ចលនារៀន បង្រៀនវិជ្ជាជីវៈតែប៉ុណ្ណោះ ថែមទាំងចំពោះ កិច្ចការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្សទៀតផង។ ក្នុងឱកាសនេះដែរ ខ្ញុំសូមស្ងើចសរសើរ
បេក្ខជនទទួលបានជ័យលាភីក្នុងការប្រឡងនេះ​ និងសង្ឃឹមថា ដោយ ថ្វីដៃជំនាញ ដែលមានស្រាប់នោះ បេក្ខជនម្នាក់ៗនឹងខំប្រឹងប្រែងហាត់ពត់លត់ដំ រៀនសូត្របទ
ពិសោធន៍”

        ការប្រឡងថ្វីដៃជំនាញជាតិ២០១៦បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ឧសភា ដល់ថ្ងៃទី៣០ឧសភា ដោយមានការចូលរួមរបស់បេក្ខជនជាង៥០០នាក់។ ការ
ប្រឡងនេះ នឹងជ្រើសរើសបេក្ខជនទទួលបានជ័យលាភីខ្ពស់ទៅចូលរួមការប្រ ឡងថ្វីដៃជំនាញអាស៊ានលើកទី១១ឆ្នាំ២០១៦នៅប្រទេសម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ