លើកកំពស់ប្រសិទ្ធភាពបម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ

Chia sẻ
(VOVworld)-នាថ្ងៃទី១៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំ សន្និសីទបូកសរុបការងារនិងសន្និសីទកម្មាភិបាល មន្ត្រីរដ្ឋការនៃក្រសួងការបរទេស។
លើកកំពស់ប្រសិទ្ធភាពបម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបទេស លោក Pham Binh Minh បានបំផុសប្រធានបទប្រឡងប្រណាំងក្នុងឆ្នាំ២០១៧របស់ក្រសួងការបរទេសគឺ “លើកកំពស់ប្រសិទ្ធភាព បម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ”

(VOVworld)-នាថ្ងៃទី១៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំ
សន្និសីទបូកសរុបការងារនិងសន្និសីទកម្មាភិបាល មន្ត្រីរដ្ឋការនៃក្រសួងការបរ
ទេស។ នៅសន្និសីទនេះ​ អង្គប្រជុំបានឯកភាពវាយតម្លៃថា ក្នុងឆ្នាំ២០១៦នេះ
ទោះបីជា  និន្នាការសន្តិភាព ស្ថិរភាពនិងការតភ្ជាប់សេដ្ឋកិច្ចនៅដើរតួនាទីសំខាន់
ក៏ដោយ ប៉ុន្តែ ពិភពលោកនិងតំបន់នៅមានបម្រែបម្រួលយ៉ាងស្មុគស្មាញដែល
ជះឥទ្ធិពលខ្លាំងទៅ​លើវិស័យសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាមដែរ។
ក្នុងកាលៈទេសៈនោះ កិច្ច ការបរទេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមនៅ
តែបានអនុវត្តយ៉ាងសកម្ម ជា ពិសេសវៀតណាមបានអនុវត្តយ៉ាងល្អនៃឆ្នាំដំបូង
អនុវត្តគោលមាគ៌ាកិច្ចការបរទេស នៃមហាសន្និបាតបក្សលើកទី១២។​អញ្ជើញ
ថ្លែងមតិសន្និដ្ឋាននិងបញ្ជាណែនាំសន្និ សីទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យផ្នែកការទូតវៀតណាម
ក្នុងឆ្នាំ២០១៧នេះ គប្បីប្រមូលផ្តុំលើភារកិច្ច ស្នូល រួមមាន រក្សាទំនាក់ទំនង
ជាមួយដៃគូនានា រក្សាបរិយាកាសសន្តិភាព ស្ថិរភាព សម្រាប់ការអភិវឌ្ឍន៍ប្រ
ទេសជាតិ ម្ចាស់ការនិងសកម្មក្នុងអាស៊ាន។

        នៅក្នុងសន្និសីទនេះ លោក Pham Binh Minh ក៏បានបំផុសប្រធានបទប្រ
​ឡងប្រណាំងក្នុងឆ្នាំ២០១៧របស់ក្រសួងការបរទេសគឺ “លើកកំពស់ប្រសិទ្ធភាព
បម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ