លើកកំពស់ប្រសិទ្ធភាពនៃការងារតភ្ជាប់អាណិកជនវៀតណាមនៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការស្តីពីជនវៀតណាមនៅបរទេសទីក្រុងហូជីមិញ នឹងបង្កើនបន្ថែមទៀតនូវការងារធ្វើសេនាធិការសម្រាប់ទីក្រុងក្នុងការដាក់ចេញគោលនយោបាយ ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពដែលពាក់ព័ន្ធនឹងអាណិកជននៅទីក្រុង
លើកកំពស់ប្រសិទ្ធភាពនៃការងារតភ្ជាប់អាណិកជនវៀតណាមនៅទីក្រុងហូជីមិញ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទស្តីពីការអនុវត្តទិសដៅ និងភារកិច្ចឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ គណៈកម្មាធិការស្តីពីជនវៀតណាមនៅបរទេសទីក្រុងហូជីមិញ បានដាក់ចេញភារកិច្ចសំខាន់ៗ គឺបន្តផ្លាស់ប្តូរថ្មីសកម្មភាពជាក់ស្តែង និងលើកកំពស់នូវប្រសិទ្ធភាពនៃតួនាទីតភ្ជាប់និងសហប្រតិបត្តិការជាមួយសមាគម ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តកម្មវិធី ការងារនានា ចំពោះជនវៀតណាមនៅឯបរទេស នៃទីក្រុងឲ្យសម្រេចបាននូវលទ្ធផលជាវិជ្ជមាន។

តាមនោះ ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការស្តីពីជនវៀតណាមនៅបរទេសទីក្រុងហូជីមិញ នឹងបង្កើនបន្ថែមទៀតនូវការងារធ្វើសេនាធិការសម្រាប់ទីក្រុងក្នុងការដាក់ចេញគោលនយោបាយ ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពដែលពាក់ព័ន្ធនឹងអាណិកជននៅទីក្រុង ព្រមទាំងជម្រុញសកម្មភាពឃោសនានិងផ្សព្វផ្សាយគោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ ដល់អាណិកជនវៀតណាម និងលើកស្ទួយឲ្យមានប្រសិទ្ធភាពនូវតួនាទីជាស្ពានតភ្ជាប់ និងជួយគាំទ្រអាណិកជនជាដើមផងដែរ៕

ប្រតិកម្មទៅវិញ