លើកកំពស់ប្រសិទ្ធភាពនៃ ឥណទានគោលនយោបាយក្នុងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - គិតរហូតមកដល់បច្ចុប្បន្ននេះ ឥណទានគោលនយោបាយសង្គមកិច្ចបាន និងកំពុងដំណើរការអនុវត្តកម្មវិធីជាង២០ និងកម្មវិធី គម្រោងមួយចំនួនផ្សេងៗ ទៀត ដែលត្រូវបានអង្គការនិងបុគ្គលនៅក្នុងនិងក្រៅប្រទេសប្រគល់សិទ្ធិអោយ ធនាគារគោលនយោបាយសង្គមកិច្ចអនុវត្ត។ 
លើកកំពស់ប្រសិទ្ធភាពនៃ ឥណទានគោលនយោបាយក្នុងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN) 

  នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត ណាមបានសហការជាមួយធនាគារគោលនយោបាយសង្គមកិច្ច រៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេសអំពីតួនាទី ប្រសិទ្ធភាពនៃ ឥណ ទានគោលនយោបាយក្នុងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈ កម្មការមជ្ឈឹមទទួលបន្ទុកកម្មវិធីគោលដៅជាតិបានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំនេះ។

        គិតរហូតមកដល់បច្ចុប្បន្ននេះ ឥណទានគោលនយោបាយសង្គមកិច្ចបាន និងកំពុងដំណើរការអនុវត្តកម្មវិធីជាង២០ និងកម្មវិធី គម្រោងមួយចំនួនផ្សេងៗ ទៀត ដែលត្រូវបានអង្គការនិងបុគ្គលនៅក្នុងនិងក្រៅប្រទេសប្រគល់សិទ្ធិអោយ ធនាគារគោលនយោបាយសង្គមកិច្ចអនុវត្ត។ គិតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ ប្រភពទុនសរុបសម្រេចបានប្រមាណ៩ពាន់លានដុល្លាអាមេរិក។ ដើម ទុនឥណទានគោលនយោបាយសង្គមកិច្ចត្រូវបានវិនិយោគលើឃុំ សង្កាត់ និង ទីរួមខេត្ត១០០%ទូទាំងប្រទេស ដែលក្នុងនោះផ្ដល់អាទិភាពដល់តំបន់ជនជាតិ ភាគតិច តំបន់ព្រៃភ្នំ តំបន់ដែលមានស្ថានភាពរស់នៅលំបាក តំបន់ឆ្ងាយដាច់ ស្រយាលនិងតំបន់ព្រំដែន។ ក្នុងចន្លោះពីឆ្នាំ២០១៦ដល់ចុងខែសីហាឆ្នាំ២០១៩ មានគ្រួសារក្រីក្រចំនួន៨លានគ្រួសារនិងមុខសញ្ញាគោលនយោបាយផ្សេងៗទៀត ត្រូវ បានអោយខ្ចីទុនពីធនាគារគោលនយោបាយសង្គមកិច្ច ដោយទុនកម្ចីសរុបចំនួន ២២២លានលានដុង តាមនោះរួមចំណែកជួយអោយគ្រួសារជាង១,៤លានគ្រួសាររួច ផុតពីភាពក្រីក្រ៕

ប្រតិកម្មទៅវិញ