អគ្គសវនកររដ្ឋវៀតណាម លោក Ngo Van Tuan។ (រូបថត៖ vov.vn) |
ឆ្លើយសំណួរដេញដោលអំពីទំនួលខុសត្រូវ និងដំណោះស្រាយរបស់ផ្នែកសវនកម្មដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសន្និដ្ឋានរបស់សវនកម្មនាពេលខាងមុខ លោកអគ្គសវនករ Ngo Van Tuan បាននិយាយថា៖
“បច្ចុប្បន្ននេះ ការអនុវត្តសេចក្តីសន្និដ្ឋានរបស់សវនកម្មទទួលបានការយកចិត្ត ទុកដាក់ពីស្ថាប័ននានា។ ជាពិសេសបន្ទាប់ពីរដ្ឋសភាដំណើរការការត្រួតពិនិត្យកំពូល លើការអនុវត្តគោលនយោបាយ និងច្បាប់ទាក់ទងនឹងការងារសន្សំសម្ចៃ និងទប់ស្កាត់ ការខ្ជះខ្ជាយនោះ វឌ្ឍនភាព និងមនសិកាក្នុងការអនុវត្តសេចក្តីសន្និដ្ឋានរបស់សវនកម្ម ក៏កាន់តែខ្ពស់ជាងមុនដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការធ្វើស្ថិតិ នៅតែ មានទឹកប្រាក់ជាង ២,៦ ពាន់លានដុល្លារអាមេរិក ទាក់ទងនឹងសេចក្ដីសន្និដ្ឋាន សវនកម្មដែលមិនទាន់ត្រូវបានអនុវត្តន៍នៅឡើយ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្ត តាមដាន ត្រួតពិនិត្យ និងដាស់តឿនការអនុវត្តសេចក្តីសន្និដ្ឋានរបស់សវនកម្មឲ្យ កាន់តែលឿន និងប្រសើរឡើង”។
ទាក់ទងនឹងការអនុវត្តការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងផ្នែកសវនកម្ម លោកអគ្គសវនករ Ngo Van Tuan បានបញ្ជាក់ថា៖
“នេះជាភារកិច្ចដែលផ្នែកទាំងមូលយកចិត្តទុកដាក់។ ដើម្បីអនុវត្តន៍ យើងខ្ញុំបាន ផ្សព្វផ្សាយនិងជ្រួតជ្រាបដោយទាន់ពេលវេលានូវការណែនាំរបស់បក្ស ឯកសារថ្មីៗ របស់រដ្ឋស្តីពីការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។ ក្នុងឆ្នាំ ២០២២ បានត្រួតពិនិត្យឡើងវិញនូវឯកសារចំនួន ៧៥ ទាក់ទងនឹងនីតិវិធីសវនកម្មដើម្បី បង្ការទប់ស្កាត់អំពើពុករលួយ និងភាពអវិជ្ជមាន។ ពង្រឹងតួនាទីរបស់អ្នកដឹកនាំ និង ប្រធានក្រុមសវនកម្ម; ជំរុញខ្លាំងការត្រួតពិនិត្យ ការឃ្លាំមើល លើកកម្ពស់តួនាទីរបស់ ភ្នាក់ងារអធិការកិច្ច និងសវនកម្មរដ្ឋ; ចាត់ការយ៉ាងតឹងរ៉ឹងចំពោះអំពើពុករលួយនិងភាពអវិជ្ជមាន”៕