លើកកំពស់ប្រសិទ្ធភាពក្នុងការងារឃ្លាំមើលរបស់រដ្ឋសភា

Chia sẻ
(VOVWORLD) - ក្រោយពីធ្វើការរយៈពេលជាង១ថ្ងៃ រដ្ឋសភាបានសម្រេចរួចរាល់នីតិវិធី សុក្រិតក្បាលម៉ាស៊ីនថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី១៥ រួមមានកម្មាភិបាលចំនួន១៩ រូប។
លើកកំពស់ប្រសិទ្ធភាពក្នុងការងារឃ្លាំមើលរបស់រដ្ឋសភា - ảnh 1សមាជិកសមាជិការដ្ឋសភាចូលរួមសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥។ 
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២១ កក្កដា រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការរដ្ឋសភា ប្រធាន ក្រុមប្រឹក្សាជនជាតិ ប្រធានគណៈកម្មា ធិការនានាក្រោមឱវាទរដ្ឋសភា និងអគ្គសវនកម្ម រដ្ឋ។ ដូច្នេះ ក្រោយពីធ្វើការរយៈពេលជាង១ថ្ងៃ រដ្ឋសភាបានសម្រេចរួចរាល់នីតិវិធី សុក្រិតក្បាលម៉ាស៊ីនថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី១៥ រួមមានកម្មាភិបាលចំនួន១៩ រូប។
បន្ទាប់នោះ រដ្ឋសភាបានពិភាក្សាអំពីគម្រោងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២២។ សមាជិករដ្ឋសភា លោក Tran Hoang Ngan នៃគណៈប្រតិភូទីក្រុងហូជីមិញ បានលើកមតិថា ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយជះឥទ្ធិពលលើគ្រប់សកម្មភាពទាំងអស់នៃជីវភាពសង្គមនោះ ការងារឃ្លាំមើល របស់រដ្ឋសភាគួរតែដាក់ចេញសេណារីយ៉ូដោយមានលក្ខណៈបើកចំហ ហើយចាត់តាំង កម្មាភិបាលចូលរួមក្រុមឃ្លាំមើល កសាងយន្តការ នីតិវិធីសម្រាប់សមាជិកសមាជិការដ្ឋ សភាម្នាក់ៗនិងក្រុមសមាជិកសមាជិការដ្ឋសភានីមួយៗដែលចូលរួមអនុវត្តន៍ការឃ្លាំ មើល។ សមាជិកសមាជិការដ្ឋសភាជាច្រើនក៏បានចាត់ទុកថា ចំពោះប្រធានបទនៃការ ឃ្លាំមើល គួរតែជ្រើសរើសខ្លឹមសារដោយមានលក្ខណៈជំនាញនិងប្រមូលផ្ដុំជាង ក៏ដូច ជាយកចិត្តទុកដាក់ដល់បញ្ហាក្រោយពីឃ្លាំមើលផងដែរ៕

ប្រតិកម្មទៅវិញ