លើកកំពស់តួនាទីរបស់សហគមន៍អាណិកជនវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ៤ និងវេទិកាបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅឯបរទេសឆ្នាំ ២០២៤ បានបើកនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមសន្និសីទនេះ មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាណិកជនវៀតណាមជាង ៤០០ នាក់ នៅក្នុងប្រទេសនិងដែនដីចំនួន ៤២ ជុំវិញពិភពលោក មកចូលរួម។

លើកកំពស់តួនាទីរបស់សហគមន៍អាណិកជនវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានថតរូបអនុស្សាវរីយ៍ជាមួយតំណាងអាណិកជនវៀតណាមដែលមកចូលរួមសន្និសីទ។ (រូបថត៖ Lan Phuong)

អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ស៊ើន បានឲ្យដឹងថា នេះជាឱកាសដើម្បីប្រមូលយកបទពិសោធន៍ និងមេរៀនដ៏មានតម្លៃ ដើម្បីនាំការងារជនវៀតណាមនៅឯបរទេស ឡើងដល់កម្រិតថ្មី សមស្របជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងស្ថានភាពថ្មី បំពេញតាមសេចក្តីប្រាថ្នាស្របច្បាប់របស់បងប្អូនអាណិកជននិងតួនាទីសំខាន់របស់សហគមន៍
ជនវៀតណាមឯបរទេសក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ៖

“ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចំនួនទឹកប្រាក់សរុបដែលអាណិកជនវៀតណាមផ្ទេរមកប្រទេសវិញ សម្រេចបានជាង ២០០ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួនទុនវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានបញ្ចេញក្នុងរយៈពេលដូចគ្នា។ គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ប្រជាអាណិកជនបានវិនិយោគក្នុងគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៤២១ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១,៧២ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះមានសហគ្រាសរាប់ពាន់អង្គភាព ដែលមានទុនវិនិយោគរបស់ជនវៀតណាមនៅបរទេសផងដែរ។ ទាំងនោះគឺជាតួរលេខដែលអាចគណនាបាន ក្រៅពីនោះ មានការរួមចំណែកជាបញ្ញាដ៏ធំធេងដែលមិនអាចវាស់វែងបានទេ”។

លើកកំពស់តួនាទីរបស់សហគមន៍អាណិកជនវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 2លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទជនវៀតណាមនៅឯបរទេសលើកទី ៤។

វេទិកាបញ្ញាវន្តនិងអ្នកជំនាញវៀតណាមនៅឯបរទេសឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងបន្ទាប់ពីសម័យបើក។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឲ្យបងប្អូនអាណិកជនវៀតណាម បន្តពង្រីកស្មារតីសាមគ្គីភាព ឆ្ពោះទៅមាតុភូមិ រួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិ ព្រមទាំងអះអាងថា រដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនសហគមន៍អាណិកជនរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៖

“ទីមួយ ការងារអំពីជនវៀតណាមនៅឯបរទេស ត្រូវតែបង្ហាញយ៉ាងពេញលេញ និងពង្រីកបានល្អនូវប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល។ ទីពីរ ត្រូវលើកកម្ពស់ធនធានដ៏ធំធេង និងស្មារតីស្នេហាជាតិ របស់បងប្អូនជនរួមជាតិនៅក្រៅប្រទេស ឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ ហើយទន្ទឹមនឹងនោះ បង្ហាញយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវមនោសញ្ចេតនា ជំនឿទុកចិត្ត និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការថែទាំសម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។ ទី៣ ការងារអំពីជនវៀតណាមនៅបរទេសត្រូវមានលក្ខណៈស៊ីសង្វាក់គ្នា ទូលំទូលាយ បរិយាប័ន្ន និងកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងស្មារតីមហាសាមគ្គីជនជាតិទាំងមូល”៕

ប្រតិកម្មទៅវិញ