លើកកំពស់តួនាទីរបស់ជនមានកិត្យានុភាព និងអ្នកមុខអ្នកការសាសនានៅតំបន់ជនជាតិភាគតិចក្នុងការអនុវត្តសមភាពយេនឌ័រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣០ កក្កដា នៅខេត្ត ត្រា វិញ  សម្ព័ន្ធសមាគមនារីវៀតណាមបានសហការជាមួយខេត្ត ត្រា វិញ ដើម្បីរៀបចំសិក្ខាសាលា “លើកកំពស់តួនាទីរបស់ជនមានកិត្យានុភាព អ្នកមុខអ្នកការសាសនា និងបុគ្គលឆ្នើមក្នុងការឃោសនាការអនុវត្តសមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ” ភូមិភាគខាងត្បូង។

ប្រតិភូជាង ១០០ នាក់ រួមទាំងថ្នាក់ដឹកនាំ អ្នកជំនាញក្នុងការស្រាវជ្រាវសមភាពយេនឌ័រ និងអ្នកតំណាងដ៏មានកិត្យានុភាពមកពីខេត្ត-ក្រុង ចំនួន ១៤ ដែលមានជនជាតិភាគតិច បានមកចូលរួមសិក្ខាសាលានេះ។

លើកកំពស់តួនាទីរបស់ជនមានកិត្យានុភាព និងអ្នកមុខអ្នកការសាសនានៅតំបន់ជនជាតិភាគតិចក្នុងការអនុវត្តសមភាពយេនឌ័រ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV

យោងតាមលោកស្រី Dang Thi Hoa នាយកស្តីទីនៃវិទ្យាស្ថានចិត្តវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រក្នុងសង្គមវៀតណាម ទោះបីជាតំបន់ភាគខាងត្បូងមិនមានតំបន់ជួបការលំបាកពិសេសក៏ដោយ ប៉ុន្តែវិសមភាពយេនឌ័រនៅក្នុងតំបន់នេះលេចឡើងនូវបញ្ហាចំនួនបី រួមមានៈ ការអប់រំ ការចូលរួមក្នុងការងារនយោបាយ និងសមភាពយេនឌ័រក្នុងសង្គម។ ក្នុងចំណោមមន្ត្រីជនជាតិខ្មែរសរុប មានតែ ១៥% ជាស្ត្រី។ បើនិយាយពីការអប់រំវិញ ក្មេងស្រីភាគច្រើនរៀនត្រឹមតែវិទ្យាល័យប៉ុណ្ណោះ។ លោកស្រី Dang Thi Hoa បានស្នើថា៖

“យើងគិតថា អ្នកមុខអ្នកការសាសនា និងអ្នកដែលមានកិត្យានុភាពត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការលើកទឹកចិត្តកុមារឱ្យសិក្សានៅកម្រិតខ្ពស់ ជាពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្សាសម្រាប់ជំនាញស៊ីជម្រៅ។ បញ្ហាទីពីរគឺយើងមានកម្មវិធីបង្រៀនភាសាជនជាតិក្នុងស្រុក ប៉ុន្តែការជ្រើសរើសបុគ្គលិកមកបង្រៀនភាសាជនជាតិភាគតិចគឺសម្រាប់បុរស។ ដូច្នេះអ្នកមុខអ្នកការសាសនាត្រូវផ្តោតលើក្មេងស្រីឲ្យបានច្រើន ទើបពួកគេអាចមានទំនុកចិត្ត និងមានឱកាសកាន់តែច្រើន”៕

ប្រតិកម្មទៅវិញ