លើកកំពស់តួនាទីនិងឋានៈរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងប្រព័ន្ធនយោបាយនិងក្នុងជីវភាពរស់នៅប្រចាំ

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយបានបើកសន្និសីទលើកទី៧ នៃក្រុមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

លើកកំពស់តួនាទីនិងឋានៈរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងប្រព័ន្ធនយោបាយនិងក្នុងជីវភាពរស់នៅប្រចាំ - ảnh 1
តំណាងចូលរួមនៅសន្និសីទ


(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយបានបើកសន្និសីទលើកទី៧ នៃក្រុមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម(នីតិកាលទី៨) ។របាយការនៅសន្និសីទនេះបានបង្ហាញថា ក្នុងឆ្នាំ២០១៥ តួនាទីនិងឋានៈរបស់ រណសិរ្សមាតុភូមិវៀតណាមនៅក្នុងប្រព័ន្ធនយោបាយនិងក្នុងជីវភាពរស់នៅប្រចាំ​ថ្ងៃត្រូវបានអះអាងច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។រណសិរ្សគ្រប់ជាន់ថ្នាក់បានពង្រីក ល្អនូវតួនាទីកសាងផែនមហាសាមគ្គីជាតិទាំងមូល រៀបចំចលនាប្រឡងប្រណាំង
ជាច្រើន ដែលបានស្ថាប័នអង្គការនិងប្រជាជនគ្រប់ស្រទាប់យកចិត្តទុកដាក់ ជឿ
ទុកចិត្តគាំទ្រ។ លោក Nguyen Tuc សមាជិកក្រុមប្រធាននៃគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖

        “ដោយបានរួមសហការនិងឯកភាពក្នុងសកម្មភាព​ដូច្នេះទើបរណសិរ្សមាតុភូមិ ប្រមូលផ្តុំបានបណ្តាអង្គការជាសមាជិកចូលរួមការឃ្លាំមើលនិងបដិវាទ សង្គម។ ទីពីរ
ក្នុងឆ្នាំកន្លងទៅ រណសិរ្សមាតុភូមិបានអនុវត្តសេចក្តីសម្រេចចិត្ត លេខ ២១៨ ស្តីពី
រណសិរ្សចូលរួមការកសាងបក្ស កសាងរដ្ឋអំណាច។ ដោយ ហេតុនេះបង្កើតឡើង
ការស្រុះចិត្តគំនិតក្នុងប្រជាជន”៕

ប្រតិកម្មទៅវិញ