លើកកំពស់តួនាទីជាកម្លាំងចលករនៃវប្បធម៌ កីឡា និងទេសចរណ៍ចំពោះការ អភិវឌ្ឍរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ច សំខាន់ៗក្នុងឆ្នាំ ២០២៤ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ 
សន្និសីទនេះ មានប្រធានបទ “លើកកំពស់តួនាទីជាកម្លាំងចលករនៃវប្បធម៌ កីឡា និងទេសចរណ៍ ចំពោះការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព”; ត្រូវបានប្រារព្ធឡើងដោយផ្ទាល់ នៅរដ្ឋធានីហាណូយ និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតជាមួយគណៈកម្មាធិការប្រជាជន នៃខេត្ត និងទីក្រុងក្រោមឱវាទមជ្ឈិមទាំង ៦៣។
លើកកំពស់តួនាទីជាកម្លាំងចលករនៃវប្បធម៌ កីឡា និងទេសចរណ៍ចំពោះការ អភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VGP) 
ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ ធ្ងន់ថា ក្នុងឆ្នាំ ២០២៤ ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ និយាយរួម និងក្រសួង វប្បធម៌ កីឡា និងទេសចរណ៍និយាយដោយឡែក ចាំបាច់ត្រូវបង្កើតរបកគំហើញក្នុង ការងារធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ គោលមាគ៌ា គោលនយោបាយ ច្បាប់ របស់បក្ស និងរដ្ឋស្តីពីការអភិវឌ្ឍវប្បធម៌ កីឡា និងទេសចរណ៍; ឆាប់សម្រេចនិងដាក់ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចេញផ្សាយកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍ វប្បធម៌ដំណាក់កាល ២០២៥-២០៣៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ វៀតណាមក្នុងដំណាក់កាលថ្មី; ផ្តោតលើការសម្រេចគម្រោងច្បាប់បេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម)... ទន្ទឹមនឹងនោះ បន្តអភិរក្ស ជួសជុលកែលម្អ និងលើកកម្ពស់តម្លៃ បេតិកភណ្ឌ វប្បធម៌ជនជាតិ តម្លៃវប្បធម៌រូបី និងអរូបីប្រចាំតំបន់; ជំរុញការផ្លាស់ប្តូរ ឌីជីថលក្នុងការគ្រប់គ្រងបេតិកភណ្ឌ និងការធ្វើអាជីវកម្មបេតិកភណ្ឌ។ ខិតខំនៅឆ្នាំ ២០២៤ ផ្នែកទេសចរណ៍នឹងស្វាគមន៍ និងបម្រើភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ លាន នាក់ ភ្ញៀវក្នុងស្រុក ១១០ លាននាក់។ ប្រាក់ចំណូលសរុបពីទេសចរណ៍សម្រេចបាន ប្រមាណ ៨៥០ ទ្រីលានដុង (ជាង ៣៤,៨ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវជំរុញការតភ្ជាប់ក្នុងតំបន់ អន្តតំបន់ និងការតភ្ជាប់អន្តរជាតិក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍។ កសាងកម្មវិធី "ខ្សែផ្លូវមួយ គោលដៅទេសចរណ៍ជាច្រើន" និង "ផ្លូវបេតិកភណ្ឌ"៕

ប្រតិកម្មទៅវិញ