ប្រាក់អឺរ៉ូនៅប្រទេសបារាំង (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៦ ខែឧសភា ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) បានទទួលបរាជ័យក្នុងការដោះស្រាយការខ្វែងគំនិតគ្នាអំពី ថវិកានាពេលអនាគត សម្រាប់ប្រទេសចំនួន ១៩ ដែលប្រើប្រាស់ប្រាក់អឺរ៉ូ។ថវិកានាពេលអនាគតរបស់បណ្ដាប្រទេសចាយប្រាក់អឺរ៉ូ (Eurozone) នឹងជាផ្នែកមួយនៃបថិការយៈពេលវែង របស់សហភាពអឺរ៉ុប (EU) ចាប់ពីឆ្នាំ ២០២១។ គោលដៅគឺកែលម្អការប្រកួតប្រជែងនៃបណ្ដាខឿនសេដ្ឋកិច្ច Eurozone ដោយព្រមៗគ្នា។
នៅក្នុង សន្និសីទសារព័ត៌មានមួយ ក្រោយពីកិច្ចប្រជុំ Eurogroup នោះ លោក Centeno ប្រធាន Eurogroup បានវាយតម្លៃថា ការអនុម័តលើកញ្ចប់ថវិការដូច្នេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់ ដោយវាយតម្លៃអំពីការធ្វើសមាហរណកម្ម Eurozone។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាដំណាក់កាលដ៏សំខាន់ចំពោះតំបន់ ទាំងខាងនយោបាយ និងខាងសេដ្ឋកិច្ច៕