លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយធានារ៉ាប់រងសង្គមវៀតណាម

Chia sẻ
(VOVWORLD) -អញ្ជើញថ្លែងមតិនាថ្ងៃទី ៤ មករា នៅក្នុងជំនួបធ្វើការជាមួយធានារ៉ាប់រងសង្គមវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានម្ចាស់ការ និងសកម្មក្នុងការធ្វើ ជាសេនាធិការជូនរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដើម្បីបញ្ជាណែនាំការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាល។
លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយធានារ៉ាប់រងសង្គមវៀតណាម - ảnh 1 លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយធានារ៉ាប់រងសង្គមវៀតណាម

អញ្ជើញថ្លែងមតិនាថ្ងៃទី ៤ មករា នៅក្នុងជំនួបធ្វើការជាមួយធានារ៉ាប់រងសង្គមវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានម្ចាស់ការ និងសកម្មក្នុងការធ្វើ ជាសេនាធិការជូនរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដើម្បីបញ្ជាណែនាំការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាល។

ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយធានារ៉ាប់រងនោះ លោក Vuong Dinh Hue បានឲ្យដឹងថា គោលដៅស្នូលនាពេលខាងមុខគឺបង្កើនការគ្របដណ្ដប់ធានារ៉ាប់រងសង្គម រួមទាំងធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល ហើយឆ្ពោះទៅការធានារ៉ាប់រងសង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ