(VOVworld)-នារសៀលថ្ងៃទី២៧កក្កដា ដោយទទួលបានសម្លេងគាំទ្រចំនួន
៩៨,១៨% រដ្ឋសភាបានជ្រើសតាំងលោក Tran Dai Quang សមាជិកការិយាល័យ
នយោបាយ កាន់ដំណែងជាប្រធានសាធារណរដ្ឋសង្គមនិយមវៀត ណាមអាណត្តិ
២០១៦-២០២១។
|
លោក Tran Dai Quang ធ្វើសច្ចាប្រណិធានទទួលដំណែងប្រធានរដ្ឋ |
បន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋលោក Tran Dai Quang បានធ្វើសច្ចាប្រណិធាន
ក្រោមទង់ជាតិ ចំពោះមុខរដ្ឋសភានិងចំពោះមុខជនរួមជាតិ អ្នកបោះ ឆ្នោតលើទូ
ទាំងប្រទេស។ អញ្ជើញថ្លែងមតិបន្ទាប់ពីពិធីទទួលដំណែង លោក Tran Dai Quang
បានអះអាងថា៖
“ខ្ញុំនឹងម្ចាស់ការចូលរួមការកសាងនិងពង្រឹងប្រព័ន្ធច្បាប់ លើកកំពស់ប្រសិទ្ធិ
ភាពនៃការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម គឺរបស់ប្រជាជនដោយប្រជាជន
និងដើម្បីប្រជាជន”។
ក្នុងការឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានទទួលដំណែងរបស់ប្រធានរដ្ឋ សមាជិកសភា
Nguyen Trong Nghia មណ្ឌល Tien Giang បានឲ្យដឹងថា៖
“ខ្ញុំមានការពេញចិត្តចំពោះបទថ្លែងមតិរបស់ប្រធានរដ្ឋណាស់។ លោក
ប្រធានរដ្ឋបានអះអាងច្បាស់ថា វៀតណាមត្រូវអនុវត្តនូវភារកិច្ចយុទ្ធសាស្ត្រ
ចំនួនពីរនោះគឺកសាងនិងការពារមាតុប្រទេស។ ខ្ញុំឃើញថា បទថ្លែងមតិនោះ
បានអះអាងនូវការប្តេជ្ញាមិនត្រឹមតែរបស់រូបលោកប្រធានរដ្ឋផ្ទាល់ទេ ថែមទាំង
នោះជាការប្តេជ្ញារបស់បក្ស របស់ប្រជាជន និងរបស់រដ្ឋចំពោះភារកិច្ចការពារ
មាតុប្រទេសនិងកសាងវិស័យការពារប្រទេសនិងសន្តិសុខប្រជាជនក្នុងស្ថាន
ភាពថ្មី”។
នាថ្ងៃទី២៦កក្កដា រដ្ឋសភានឹងពិភាគ្សាអំពីរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល
និងរៀបចំកម្មាភិបាលសម្រាប់ដំណែងនាយករដ្ឋមន្ត្រី៕