ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan |
នាថ្ងៃទី ២៤ មិថុនា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា៖ លោកដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៃប្រទេសខ្លួន ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែល។ សម្ព័ន្ធភាព ដឹកនាំដោយគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) របស់លោក Recep Tayyip Erdogan ដណ្ដើមបានអាសនៈភាគច្រើននៅរដ្ឋសភា។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា៖ ក្នុងការផ្ទៀងផ្ទាត់សម្លេងឆ្នោត 98 ភាគរយនោះ លោក Recep Tayyip Erdogan ទទួលបានសំឡេងគាំទ្រជិត 52,5 ភាគរយនៅក្នុងការបោះឆ្នោតប្រធានាធិបតីផងដែរ៕