លោក Nguyen Xuan Phuc លើកសំណើអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ មេគង្គ-ឡានឆាង

Chia sẻ
(VOVWORLD) -នាល្ងាចថ្ងៃទី ១០ មករា សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (MLC) លើកទី ២ បានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។
លោក Nguyen Xuan Phuc លើកសំណើអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ មេគង្គ-ឡានឆាង - ảnh 1លោក Nguyen Xuan Phuc
លើកសំណើអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ មេគង្គ-ឡានឆាង 

នាល្ងាចថ្ងៃទី ១០ មករា សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (MLC) លើកទី ២ បានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ គណៈប្រតិភូវៀតណាមដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងនូវការគោរព និងការរួមវិភាគទានរបស់វៀតណាមទៅក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នារយៈពេលកន្លងទៅ។ ស្ដីពីកិច្ចសហប្រតិបត្តិការនារយៈពេល ៥ ឆ្នាំខាងមុខ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារ គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនូវប្រភពទឹកទន្លេមេគង្គ ហើយនាំកិច្ចសហប្រតិបត្តិការលើប្រភពទឹកក្លាយទៅជាកិច្ចសហប្រតិបត្តិការស្នូលរបស់ប្រទេសទាំង ៦។

តាមលោក Nguyen Xuan Phuc ថា បណ្ដាអាទិភាពខាងមុខរួមមាន បង្កើនការចែករំលែកព័ត៌មាន និងតួរលេខ ធារាសាស្ត្រ ឧតុនិយម សហប្រតិបត្តិការទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងដំណើរការស្រាវជ្រាវវិទ្យាសាស្ត្ររួមជាដើម៕

ប្រតិកម្មទៅវិញ