លោក Nguyen Xuan Phuc ត្រូវបានឧទ្ទេសនាមដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម

Chia sẻ
(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានដាក់ជូនបញ្ជីឈរឈ្មោះ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ   វៀតណាម។ បេក្ខជនដែលត្រូវបានបោះឆ្នោតជ្រើសតាំងស្នងតំណែងជាប្រធានរដ្ឋជំនួសឲ្យលោក Nguyen Phu Trong គឺលោក Nguyen Xuan Phuc។ 
លោក Nguyen Xuan Phuc ត្រូវបានឧទ្ទេសនាមដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc (រូបថត៖ vnexpress.net)

នារសៀលថ្ងៃទី ២ ខែមេសា បន្ទាប់ពីរដ្ឋសភាវៀតណាមបានបញ្ចប់មុខដំណែងជាប្រធានរដ្ឋចំពោះលោក Nguyen Phu Trong គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានដាក់ជូនបញ្ជីឈរឈ្មោះ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋវៀតណាម។ កម្មាភិបាលត្រូវបានស្នងតំណែងជាប្រធានរដ្ឋជំនួសឲ្យលោក Nguyen Phu Trong គឺលោក Nguyen Xuan Phuc។ បន្ទាប់មកទៀត សមាជិករដ្ឋសភាបានពិភាក្សាគ្នាអំពីបញ្ជីឈរឈ្មោះនេះ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ២ ខែមេសា សម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ បានអនុម័តជាផ្លូវការនូវសេចក្តីសម្រេចចិត្តមួយស្តីពីការបញ្ចប់មុខដំណែងជានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ យោងតាមកម្មវិធីធ្វើការ នៅព្រឹកថ្ងៃទី ៥ ខែមេសាខាងមុខនះ រដ្ឋសភាវៀតណាម នឹងបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មីតាមទម្រង់បោះឆ្នោតសម្ងាត់៕

ប្រតិកម្មទៅវិញ