|
លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស (Image:VNA) |
(VOVworld) – តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបាន
ឲ្យដឹងថា៖ ប្រធានាធិបតីប៉ែឡារុសកាន់អំណាច លោក Alexander Lukashenko
ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះនាថ្ងៃទី
១១ តុលា ដោយមានសម្លេងគាំទ្រស្រូបយក ៨៣,៤៩%។ មុននោះ គណៈ
កម្មាធិការ រៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបានប្រកាសថា៖ សមាត្រអ្នក
បោះឆ្នោតចូលរួមការបោះឆ្នោតប្រធានាធិបតីលើកនេះទទួលបាន ៨៦,៧៥%។
បេក្ខជន លោកស្រី Tatiana Korotkevich ឈរលំដាប់ថ្នាក់ទី ២ ដោយមាន
សម្លេងគាំទ្រ ៤,៤២%។ ក្នុងនោះ តំបន់ដែលមានសមាត្រអ្នកបោះឆ្នោតខ្ពស់
បំផុតនៅទូទាំងប្រទេសគឺ Vitebsk (៩១%)។ រីឯទីក្រុង Minsk មានសមាត្រ
អ្នកបោះឆ្នោតចូលរួមទាបបំផុត - ៧៣,៣៣%៕