លោក Joko Widodo បានចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Maruf Amin បានបានចូលកាន់តំណែងជាអនុប្រធានាធិបតីឥណ្ឌូនេស៊ីជាផ្លូវការសម្រាប់អាណត្តិ ២០១៩ - ២០២៤ (vov.vn) |
ពិធីចូលកាន់តំណែងត្រូវបានធ្វើឡើងនាថ្ងៃទី ២០ ខែតុលានៅទីក្រុងហ្សាការតា។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Soesatyo ហើយព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋចំនួន ១៧ រូប។
ថ្លែងមតិក្នុងពិធីនេះ លោក Joko Widodo បានលើកច្បាស់ថាឥណ្ឌូណេស៊ីបានឈរនៅក្នុងចំណាត់ថ្នាក់នៃខឿណសេដ្ឋកិច្ចពិភពលោកទាំង ៥ ដែលមានអត្រាភាពក្រីក្រជិត ០% ហើយនឹងខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៤៥ មានផលិតផលក្នុងស្រុកសរុបសម្រេចបាន ៧០០០ ពាន់លានដុល្លារអាមេរិកផងដែរ។
គណៈរដ្ឋមន្រ្តីរបស់លោក Joko Widodo គ្រោងនឹងត្រូវប្រកាសនៅថ្ងៃទី ២១ ខែតុលាខាងមុខ ហើយលោកក៏នឹងបង្ហើបឈ្មោះរដ្ឋមន្ត្រីចំនួន ១៦ រូបនៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោកផងដែរ៕