លោក Joe Biden ប្រកាសថា ជំងឺរាតត្បាតកូវីដ-១៩ នៅសហរដ្ឋអាមេរិកបាន​បញ្ចប់​

Chia sẻ
(VOVWORLD) - នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃទី ១៨ ខែកញ្ញា លោកប្រធានាធិបតី Joe Biden បានប្រកាសថា ជំងឺរាតត្បាត កូវីដ-១៩នៅសហរដ្ឋអាមេរិកបានបញ្ចប់ហើយ។ 

យោងតាមលោកប្រធានាធិបតី Joe Biden ជំងឺកូវីដ-១៩នៅតែជាបញ្ហានៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែជំងឺរាតត្បាតបានបញ្ចប់នៅពេលដែលគ្មាននរណាម្នាក់ត្រូវពាក់ម៉ាស់ ហើយគ្រប់គ្នាមានសុខភាពល្អ។

សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោ Joe Biden ត្រូវបាននាំចេញបន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ(CDC) របស់អាមេរិក នៅខែសីហា បានកែសម្រួលសេចក្តីណែនាំ អំពីជំងឺកូវីដ-១៩ តាមនោះដកវិធានការមួយចំនួន ដូចជា ការធ្វើចត្តាឡីស័ក រក្សាគម្លាតសង្គម ជំនួសដោយការផ្តោតសំខាន់ការពារករណីឆ្លងជំងឺកូវីដ-១៩ មានការវិវឌ្ឍយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនៅតែកត់ត្រាបរិមាណអ្នកស្លាប់ដោយសារកូវីដ-១៩ ជាមធ្យមជាង ៤០០ នាក់ក្នុងមួយថ្ងៃ ហើយពលរដ្ឋអាមេរិកចំនួនជាង ១ លាននាក់ បានស្លាប់ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅដើមឆ្នាំ ២០២០៕


ប្រតិកម្មទៅវិញ