លោក Do Van Chien កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី១០

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ មហា
សន្និបាតតំណាងទូទាំងប្រទេសលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមបានបិទបញ្ចប់។ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ មហាសន្និបាតបានសម្រេចរបៀបវារៈដែលបានដាក់ចេញ។

លោក Do Van Chien កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី១០ - ảnh 1លោក Do Van Chien កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី១០។ (រូបថត៖ VOV)

លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៩ បន្តកាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ១០។ ថ្លែងបន្ទាប់ពីទទួលភារកិច្ច លោក Do Van Chien បានសង្កត់ធ្ងន់ថា៖

“ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួន យើងខ្ញុំសន្យាថា នឹងលះបង់ដោយអស់ពីកម្លាំងកាយចិត្តដើម្បីភារកិច្ចដែលបានប្រគល់ជូន; លើកកម្ពស់បញ្ញា ការទទួលខុសត្រូវ ធ្វើការដោយអស់ពីសមត្ថភាព ជំនះលើគ្រប់ការលំបាក; ខិតខំបំពេញកិច្ចការដែលបានប្រគល់ជូនឱ្យបានល្អ; ផ្តោតលើការអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា ភាពបត់បែន និងភាពច្នៃប្រឌិតនូវភារកិច្ច ដំណោះស្រាយ រក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព និងការឯកភាពគ្នា ដើម្បីអនុវត្តន៍ប្រកបដោយដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលមហាសន្និបាតបានដាក់ចេញ”។

ក៏ក្នុងសម័យប្រជុំបិទ អង្គសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ១០ អាណត្តិ ២០២៤-២០២៩ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ជនរួមជាតិវៀតណាមទាំងអស់នៅក្នុងនិងក្រៅប្រទេសក្នុងការរួបរួមគ្នា រួមកម្លាំង ឆ្លៀតយកឱកាស ជំនះពុះពារលើបញ្ហាប្រឈមនានា ប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ