លោក Bounnhang Volachith បញ្ចប់ដំណើរទស្សនិច្ចមិត្តភាពជាផ្លូការនៅវៀតណាម |
នាល្ងាចថ្ងៃទី ២១ ធ្នូ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បានបញ្ចប់ដំណើរទស្សនិច្ចមិត្តភាពជាផ្លូការនៅវៀតណាមប្រកបដោយជោគជ័យ តាមសេដក្ដីអញ្ជើញរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ បន្ទាប់ពីត្រឡប់ទៅប្រទេសឡាវវិញនោះ លោក Bounnhang Volachith បានផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះលោក Nguyen Phu Trong និងលោក Tran Dai Quang។ ក្នុងសារទូរលេខនេះ លោក Bounnhang Volachith មានក្ដីជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីឡាវ និងវៀតណាមនិងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕