រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergey Lavrov (រូបថត៖ TTXVN) |
ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី ១៦ ខែសីហាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergey Lavrov បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីពីការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Mike Pompeo ។
រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov បានអះអាងថា រុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីសម្រេចិត្តលេខ ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានកំណត់មូលដ្ឋានគតិយុត្តិសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬហៅថាផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ(JCPOA) ។ រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជំហានលោតផ្លោះដ៏ធំធេង ទាំងខាងនយោបាយ និងការទូត ដើម្បីបង្កើនការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនិងសន្តិសុខនៅមជ្ឈឹមបូព៌ាផងដែរ៕