|
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander Lukasevic
(រូបថតៈ habermonitor) |
(VOVworld)-នាថ្ងៃទី១០មេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander
Lukasevic បានប្រកាសថា រុស្ស៊ីមិនដំណើររាល់សកម្មភាពយោធា ណាមួយលើដែន
ដីអ៊ុយក្រែនទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំ ចេញបន្ទាប់ពីរដ្ឋអំណាច
ទីក្រុង Kiev បានសម្តែងការព្រួយបារម្ភ អំពី “សកម្ម ភាពយោធារបស់រុស្ស៊ីលើដែន
ដីអ៊ុយក្រែន”។
លោក Lukasevic ឲ្យដឹងថែមទៀតថា ទោះបីជាធ្វើអធិការរកិច្ចលើតំបន់ណាមួយ
របស់អ៊ុយក្រែនក៏ដោយក៏មិនរកឃើញសញ្ញាបញ្ជាក់អំពីសកម្មភាពយោធារបស់ រុស្ស៊ី
ទេ។ ទាក់ទិនដល់បញ្ហាគ្រីមេ លោក Lukasevic សង្កត់ធ្ងន់ថា សកម្មភាព យោធារបស់
រុស្ស៊ីនៅអ៊ុយក្រែន សំដៅបញ្ជូនឲ្យទីក្រុង Kiev នាវាចម្បាំងនិងគ្រឿងបរិក្ខាសម្ភារៈ
បច្ចេកទេសយោធាចំណុះកម្មសិទ្ធិរបស់អ៊ុយក្រែន៕